ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជ​កម្ម​ផ្ទុះ​កាន់​តែ​ខ្លាំង,​ចិន​ប្រកាស​ដំ​ឡើង​ព​ន្ធ​អាមេរិក​៨៤​%

1 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ​​បន្ទាប់ពី​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ចិន​ទាំង​មុន​ទាំង​ក្រោយ​ស្មើ​នឹង​១០៤%​​កាល​ពី​យប់​មិញ​​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ចិន​ពន្លះ​វិញ​​១​អស់​ដៃ​។ ចិន​ប្រកាស​ដំឡើង​ពន្ធ​បន្ថែម​៥០%​ទៅ​លើ​ទំនិញ​អាមេរិក​។ ដូច្នេះ​សរុប​ទាំង​មុន​ទាំង​ក្រោយ​ ពន្ធ​គយ​របស់​ចិន​លើ​ទំនិញ​អាមេរិក​​កើន​ឡើង​ដល់​៨៤%​។ តាម​មើល​ទៅ​ដូច​អ្វី​ដែល​​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​អីចឹង​គឺ​ថា​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​លេខ​២​លើ​លោក​ ចិន​មិន​អាច​បណ្ដោយ​ឱ្យ​បាក់​​មុខ​បាត់​មាត់​បាន​ឡើយ​។ ទោះ​បី​ប្រទេស​ជិត​៧០​បាន​បោះ​ដៃ​ទៅ​រក​ទី​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​ស្នើ​សុំ​ការ​ចរ​ចា​គ្នា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ប្រទេស​ចិន​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​ការ​តស៊ូ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ​។…

ទី​ក្រុង​ប៉េកាំង៖ ​​បន្ទាប់ពី​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ចិន​ទាំង​មុន​ទាំង​ក្រោយ​ស្មើ​នឹង​១០៤%​​កាល​ពី​យប់​មិញ​​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ចិន​ពន្លះ​វិញ​​១​អស់​ដៃ​។ ចិន​ប្រកាស​ដំឡើង​ពន្ធ​បន្ថែម​៥០%​ទៅ​លើ​ទំនិញ​អាមេរិក​។ ដូច្នេះ​សរុប​ទាំង​មុន​ទាំង​ក្រោយ​ ពន្ធ​គយ​របស់​ចិន​លើ​ទំនិញ​អាមេរិក​​កើន​ឡើង​ដល់​៨៤%​។ តាម​មើល​ទៅ​ដូច​អ្វី​ដែល​​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​អីចឹង​គឺ​ថា​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​លេខ​២​លើ​លោក​ ចិន​មិន​អាច​បណ្ដោយ​ឱ្យ​បាក់​​មុខ​បាត់​មាត់​បាន​ឡើយ​។

ទោះ​បី​ប្រទេស​ជិត​៧០​បាន​បោះ​ដៃ​ទៅ​រក​ទី​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​ស្នើ​សុំ​ការ​ចរ​ចា​គ្នា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ប្រទេស​ចិន​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​ការ​តស៊ូ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ចិន​ ការ​ស្នើ​សុំ​ចរ​ចា​គ្នា​មាន​ន័យ​ស្មើ​នឹង​លុត​ជង្គង់​សូម​ចុះ​ចាញ់​អាមេរិក​​។ ​តាម​ការ​អះ​អាង​របស់​សេតវិមានកាល​ពី​យប់​មិញ ប្រទេស​ចិន​ក៏​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ដែរ​។ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា​តើ​ត្រូវ​ចាប់​ផ្ដើម​ដោយ​វិធី​ណា​។​

ក្រោយ​​ការ​ប្រកាស​ពន្ធ​រួច​ហើយ​ មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​មួយ​សប្ដាហ៍​ដូច​លោក​ត្រាំទេ​ ​ប្រទេស​ចិន​ប្រកាស​ថា​ការ​កំណត់​ពន្ធ​គយ​លើ​ទំនិញ​អាមេរិក​៨៤%​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​ស្អែក​នេះ​ត​ទៅ។ ​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ក្ដៅ​គគុក​នេះ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ចេញ​មក​​និយាយ​បន្លប់​ស្ថាន​ការណ៍​​​ដើម្បី​កុំ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ជ្រួល​ច្របល់​​។ ​​លោក​រដ្ឋ​មន្ត្រី​ស្កុត​បេសឹន (Scott Bessent told) ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ (Fox) ដោយ​ទំនុក​ចិត្ត​ថា «​​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ​ អ្នក​ដែល​ទទួល​បរាជ័យ​នៅ​ទី​បញ្ចប់​គឺ​ប្រទេស​ចិន​»។​​​​ ​​

​អ្នក​ណា​ចាញ់​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​សហ​ភាព​អឺរ៉ុប​កំពុង​អង្វរ​ងោច​ៗ​ទៅ​ចិន​ដើម្បី​ឱ្យ​ចិន​ងាក​ទៅ​ការ​ចរ​ចា​គ្នា​ល្អ​ជាង​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​។ អឺរ៉ុប​យល់​ថា​នៅ​ក្នុ​ងសង្គ្រាម​នេះ​ ភាគី​ទាំង​សង​ខាង​នឹង​ចាញ់​ ហើយ​នឹង​ខាត​បង់​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​។ បើ​គេ​ប្រៀប​ធៀប​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​រវាង​ចិន និង​អាមេរិក​ ចិន​នាំ​ទំនិញទៅ​អាមេរិក​គិត​ជា​ទឹក​ប្រាក់​៤៣៨,៩​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​អាមេរិក​នាំ​ទៅ​ចិន​១៤៣,៥​ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០២៤​។​

បើ​គេ​​នៅ​ចាំ​មិន​ច្រឡំ​ទេ​ នៅ​ក្នុង​បញ្ជី​របស់​ត្រាំ​មាន​១៨៣​ប្រទេស​ដែល​ដំឡើង​ពន្ធ​។ លើក​លែង​តែ​រុស្ស៊ី​ដែល​លោក​​​មិន​ដំឡើង​ពន្ធ​ទេ​ព្រោះ​រុស្ស៊ី​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​។ ប៉ុន្តែ​អ្នក​ខ្លះ​ថា​ដោយ​សារ​ត្រាំ​ចង់​ប្រើ​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​រវាង​ចិន និង​រុស្ស៊ី​​។ នៅ​ពេល​ដែល​ត្រាំ​ធ្វើ​ល្អ​ដាក់​រុស្ស៊ី​ដល់​ថ្នាក់​នេះ រុស្ស៊ី​ពិបាក​នឹង​ប្រឆាំង​នឹង​ត្រាំ​វិញ​ណាស់​ ជា​ពិសេស​ ប្រឆាំង​ជា​ចំហ​។ គេ​ឃើញ​ថា​រុស្ស៊ី​រក្សា​ភាព​ស្ងប់​ស្ងាត់​បាន​ល្អ​ណាស់​ គ្មាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​។

ក្រោយ​ពេល​ប្រកាស​ពន្ធ​កាល​ពី​សប្ដាហ៍​មុន​ ត្រាំ​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ថា​ប្រទេស​នានា​ដែល​ជាប់​ពន្ធ​ថ្មី​សូម​កុំ​ចាត់​ការ​វាយ​បក​វិញ​។ បើ​មិន​ដូច្នេះទេ​ លោក​នឹង​ប្រើ​ធម៌​ក្ដៅ​កាន់​តែ​ខ្លាំង​។ អីចឹង​ហើយ​បាន​ជា​​ត្រាំ​មាន​អារម្មណ៍​​​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​ប្រទេស​ចិន​ដំឡើង​ពន្ធ​៣៤%​ទៅ​លើទំនិញ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ​តាម​មើល​ទៅ ​អាមេរិក​ប្រហែល​ជា​ចង់​ឃើញ​ប្រទេស​ចិន​បញ្ជូន​មនុស្ស​ទៅ​ចរ​ចា​គ្នា​។ រដ្ឋ​មន្ត្រី​​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ថ្លែង​ថា​លោក​សោក​ស្ដាយ​ដែល​ប្រទេស​ចិន​មិន​ព្រម​ចូល​តុ​ចរ​ចា​។ លោក​ថា​ប្រទេស​ចិន​កេង​ចំណេញ​​​​ច្រើន​បំផុត​ពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​សម័យ​ទំនើប​​​។

បើ​គេ​ពិនិត្យ​ទៅ​មើល​តម្លៃ​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​អាស៊ី​​ចាប់​ផ្ដើម​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​អ្នក​វិនិយោគ​ខាង​ទិញ-​លក់​ភាគ​ហ៊ុន​បារម្ភ​អំពី​តម្លៃ​ហ៊ុន​ចេះ​តែ​ចុះ​ថោក​ទៅ​ៗ​ និង​បារម្ភ​អំពី​ហា​និភ័យ​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​សាកល​។ ម៉្លោះ​ហើយ​ទោះ​បី​ខាត​ខ្លះ​ ចំណេញ​ខ្លះ​ ពួក គេ​ត្រូវ​តែ​លក់​ទាំង​បង្ខំ​ចិត្ត​ ទុក​ជា​យ៉ាង​ម៉េច​ក៏​គ្រាន់​បើ​ជាង​ខាត​ច្រើន​ជាង​នេះ​។ គ្រាន់​បើក​បើក​ទ្វារ​ជួញ​ដូរ​ភាគ​ហ៊ុន​​កាល​ពី​ព្រឹក​មិញ​​ ផ្សារ​ហ៊ុន​សៀង​ហៃ​របស់​ចិន​ធ្លាក់​ថ្លៃ​ជាង​១% ចំណែក​ហ៊ុន​នីកេ​របស់​ជប៉ុន​ធ្លាក់​ថ្លៃ​ជាង​៣%​។ ផ្សារ​ហ៊ុន​អាមេរិក​ក៏​ធ្លាក់​ថ្លៃ​ដូច​គ្នា​។ ទី​ផ្សារ​​មូល​ប័ត្រ​ S&P 500 របស់​អាមេរិក​​នៅ​ពេល​​បិទ​ទ្វារ​ជួញ​-​ដូរ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​ធ្លាក់​ថ្លៃ​ភាគ​ហ៊ុន​២០%​​។ នេះ​បើ​យោងតាម​ប្រភព​ពី​គេហ​ទំព័រ​ស៊ី​អឹន​ប៊ី​ស៊ី​ (CNBC)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ