នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ០៦នាក់ បញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យចំនួន០៦នាក់ ត្រូវឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ បាន ភ័ត្ដ្រា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ។
៣. ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
៤. ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៥. ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
៦. ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សម្ភារដកហូតមាន ៖ ទូរសព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ