ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​បា.ញ់​គ្រាប់​សំណ​ធ្លុះ​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ

3 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា យោង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​បង​បារាំង ទទួល​ដឹក​អឺ​វ៉ា​ន់​» កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា យោង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​បង​បារាំង ទទួល​ដឹក​អឺ​វ៉ា​ន់​» កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២ និង​០០​នាទី បាន​បង្ហោះ​ថា មេ​មេ​រត់​ឡាន​ផ្លូវជាតិ​លេខ​៥ ប្រុង​ប្រយ័ត្ន​ផង ប្រយ័ត្ន​លែង​បាន​ជួប​មុខ​ប្រពន្ធ​កូន ចន្លោះ​ពី​ពោធិ៍សាត់ មក​ក្រគរ​បៀត​សាលាឃុំ​ត្នោត​ជុំ​។ ពួក​វា​បាញ់​គ្រាប់​សំណ មក​រក​ក្បាល​តែ​ម្ដង​។ សំណាងល្អ ខុស​បន្តិច ធ្លុះ​កញ្ចក់​ឡាន​ខាង​មុខ ។

ក្រោយ​ទទួល​បាន​ព​ត៌​មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ដាក់​បទបញ្ជា ឲ្យ​ផែន​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្នោត​ជុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កន្ទួត ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ ទើប​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦ និង​០០​នាទី ក្នុង​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន រួម​មាន ៖
១. ឈ្មោះ លាង សៅ​រ៉េ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​។
២. ឈ្មោះ រី ម៉េ​ង​ហ៊ី ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ពោធិ៍​របង ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បញ្ជា​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​រៀបចំ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ