ការដំឡើងពន្ធថ្មីលើទំនិញប្រទេសជាច្រើន ដែលចូលទីផ្សារអាមេរិកបានចូលជាធរមានហើយ នៅពេលនេះម៉ោងនៅប្រទេសកម្ពុជា ដោយធ្វើអោយសង្គ្រាមពាណិជ្ជកម្មកាន់តែឆាបឆេះ ។
ធ្ងន់ជាងគេនោះ លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចនៅព្រឹកថ្ងៃពុធ ម៉ោងនៅកម្ពុជា ដំឡើងពន្ធបន្ថែមទៀតចំនួន៥០ភាគរយ ដោយធ្វើអោយពន្ធលើទំនិញចិននឹងត្រូវឡើងដល់១០៤ភាគរយ ។
លោក ត្រាំ ដាក់ពន្ធបន្ថែម៥០ភាគរយទៀតលើទំនិញចិន បន្ទាប់ពីចិនបានសងសឹងដាក់ពន្ធទំនិញ៣៤ភាគរយ លើទំនិញអាមេរិក ជាការឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិន ចំនួន៣៤ភាគរយ កាលពីចុងខែមីនាទៅលើពន្ធ ដែលមានស្រាប់២០ភាគរយ ។
លោកត្រាំ សម្រេចដាក់ពន្ធបន្ថែម៥០ភាគរយទៀតមែននោះវានឹងធ្វើអោយពន្ធលើទំនិញរបស់ចិន ឡើងដល់១០៤ភាគរយ ពីព្រោះអាមេរិកបានដំឡើងពន្ធ៣៤ភាគរយ ទៅលើពន្ធ២០ភាគរយលើទំនិញចិន កាលពីខែមីនា ។
ចិនទំនងជាមិននៅស្ងៀមអោយអាមេរិកធ្វើបាបស្រេចចិត្តដែរ ។ ចិនក៏ទំនងជានឹងសាងសឹកវិញដូចអ្វីដែលចិនបានប្រតិកម្មកន្លងមក ហើយចិនបាននិយាយថា «អាមេរិកប្រព្រឹត្តកំហុសមួយហើយមួយទៀត» ។
ទីផ្សារភាគហ៊ុនក៏ចាប់ផ្តើមធ្លាក់ចុះដោយសារការដំឡើងពន្ធរបស់អាមេរិកផងដែរ៕
ចែករំលែកព័តមាននេះ