ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ទិសដៅធំការវិនិយោគខេត្តចំនួន៤ជាប់ព្រំដែនត្រូវធ្វើឲ្យលឿន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​ដោះស្រាយ​ដែល​ជា​កង្វល់​របស់​អ្នក​វិនិយោគ នៅ​ខេត្ត​ចំនួន​៤ ជាប់​ព្រំដែន​(​ស្ទឹង​ត្រែង ក្រចេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​ដោះស្រាយ​ដែល​ជា​កង្វល់​របស់​អ្នក​វិនិយោគ នៅ​ខេត្ត​ចំនួន​៤ ជាប់​ព្រំដែន​(​ស្ទឹង​ត្រែង ក្រចេះ មណ្ឌល​គិ​រិ និង​រតនគិរី​) ឲ្យ​បាន​លឿន​ដោយ​ជំរុញ​ការ​អនុវត្ត និង​គាំទ្រ​ផ្សេង​ៗ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន នៅ​ភូមិភាគ​ឦសាន​» នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្រុមការងារ​ពាក់ព័ន្ធ​ដែល​បង្កើត​ឡើង ត្រូវ​អនុវត្ត​ឲ្យ​មាន តាម​រយៈ​កម្មវិធី ពិសេស​ដូច​ជា ការ​អនុវត្ត​ការ​បញ្ជាក់​វិ​ញ្ញា​ប័ន​ប​ត្រ​ផ្នែក និង​ភូត​គា​អនាម័យ នៅ​ច្រកព្រំដែន ច្រក​ពាណិជ្ជកម្ម ការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម ប័ណ្ណកម្មសិទ្ធិ​ដីធ្លី តាម​តំបន់​ក្នុង​ក្រុង ទីប្រជុំ​ខេត្ត​នីមួយ​ៗ​ដី​គ្រប់​ទម្រ​ង មាន​ដី​សម្បទាន​សេដ្ឋកិច្ច កសិកម្ម ជាដើម ។

សម្តេច​បវរ​ធិ​បតី បាន​បន្ថែម​ថា តាម​រយៈ​យន្តការ​អន្តរក្រសួង​នេះ​គឺ ត្រូវធ្វើ​យ៉ាងម៉េច ពេល​អន្តរក្រសួង​សម្រេច ហើយ​សូម​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យក​ចំណុច​មួយ​ៗ​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​លឿន ។ ធ្វើការ​ណែនាំ​តាម​រយៈ​ខ្សែបណ្តោយ​ដោយ​ប្រគល់​សិទ្ធិ ឬ​ធ្វើ​ប្រតិភូកម្ម ដើម្បី​ឲ្យ​ថ្នាក់​ក្រោម​ធ្វើ ។ សម្តេច​បវរ​ធិ​បតី បាន​បន្ត​ថា ការ​គិតគូរ​ធ្វើ​ជា​កញ្ចប់​នេះ ត្រូវធ្វើ​ក្នុង​ក​ណី​ពិសេស​ក្នុង​កញ្ចប់​តែ​ម្តង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ថ្នាក់​រាជធានី ខេត្ត បូក​នឹង​អន្តរក្រសួង​ធ្វើ​ការងារ​ជាមួយ​គ្នា​តែ​ម្តង ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​គោលដៅ​ធំ​របស់​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​លឿន​ឲ្យ​លំហូ​វិនិយោគ លំហូ​ទេសចរណ៍ និង​លំហូរ​ផលិតផល​ចូល​ដល់​ខេត្ត​ទាំង​៤ ។ យើង​ដក​ចេញពី​DTA ដោយសារ​២០​ឆ្នាំ​ហើយ ព្រោះ​យើង​អាច​និយាយ​ថា យើង​អាច​មាន​សមត្ថភាព​ក្នុង​កម្រិត​ជា​ម្ចាស់​ការ​ខ្លួនឯង​បាន​ហើយ ។ ហើយ​ប្រជាពលរដ្ឋ​ក៏​ចង់បាន​ការ​ពង្រីក និង​ធ្វើ​ជា​ម្ចាស់​ការខ្លួន​បាន​តែ​ម្តង​ដែរ​» ។

សម្តេច​បាន​បន្ថែម​ទៀត​ថា អី​ញ្ចឹ​ង​ហើយ ការ​រៀបចំ​គណៈកម្មការ​នេះ​ឡើង ដើម្បី​ឆ្លើយ​តប​នឹង​អ្វី​ដែល​ជា​ការ​ចង់បាន​ចង់​ឃើញ របស់​ប្រជាពលរដ្ឋ​របស់​យើង ដោយ​សមត្ថភាព​ខ្លួន​នឹង​ពង្រឹង​ខ្លួន ដើម្បី​ដើរទៅ​មុខ រត់​ឲ្យ​លឿន ដោយ​ខ្លួនឯង​តាម​រយៈ​ការ​ទាញ​អ្នក​វិនិយោគ​ក៏​ដូច​ជា ការ​បង្កើន​សកម្មភាព​វិនិយោគ​នៅ​ហ្នឹង​កន្លែង ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ថា ការ​លើកលែង និង​ការ​អនុគ្រោះ​ទាំង​អស់នេះ​មិនមែន​សំដៅ​ទៅ​លើ​តែ​វិនិយោគ​គិ​ន​ក្រៅប្រទេស​នោះ​ទេ ។ វិនិយោគ​គិ​ន​នៅ​ក្នុង​ប្រទេស​ក៏​យើង​លើក​ឲ្យ​ដូច​គ្នា ហើយ​ក៏​មិន​សំដៅលើ​ការ​វិនិយោគ​ពី​ក្រៅ​ខេត្ត​ដែរ គឺ​វិនិយោគ​គិ​ន​ក្នុង​ខេត្ត កាន់តែ​លើកទឹកចិត្ត​ថែម​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ក៏​បាន​លើក​ឡើង​បន្ថែម​ថា បើ​អ្នក​រស់នៅ​មណ្ឌលគិរី​ត្រូវការ​បើក​រី​ស៊​ត ឬ​បើក​រោងចក្រ កន្លែង​កសិកម្ម សូម​ធ្វើ​យើង​ជួយ ។ អី​ញ្ចឹ​ង​គោល​ការ​មួយ​នឹង​យើង​ធ្វើ ។ មាន​បងប្អូន​ខ្លះ​យល់​ច្រឡំ​ថា ការ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ​នៅ​ខេត្ត​ទាំងនេះ​ទាល់តែ​អ្នក​វិនិយោគ​គិ​ន​នៅ​ក្រៅប្រទេស គឺ​មិនមែន​ទេ គឺ​គ្រប់​វិនិយោគ​គិ​ន​ទាំងអស់ ។ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​កម្ចី​ប្រាក់​សម្រាប់​ផ្តល់​ឲ្យ​នោះ គឺ​ផ្តោត​សំខាន់​នោះ គឺ​សម្រាប់​វិនិយោគ​គិ​ន​នៅ​ក្នុងស្រុក​តែ​ម្តង ។

សម្តេច​ថា ក្រុមហ៊ុន​តូច ក្រុមហ៊ុន​កម្រិត​មធ្យម គឺជា​ការ​ចង់បាន ។ ទាំងនេះ គឺជា​កិច្ចការ​សំខាន់​ណាស់ ។ សម្តេច​ក៏​បាន​បន្ថែម​ថា ការ​វិនិយោគទន់​នេះ​ដែរ រដ្ឋាភិបាល​បាន​ជំរុញ​លើក​ផ្នែក​កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍ ។ ការ​ពិត​ណាស់ មាន​រោងចក្រ​មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ហើយ​ក៏​មាន​រោងចក្រ​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន ខ្លះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​បាន​បង្កើត​រោងចក្រ​កែ​ច្នៃ​ក៏​មិន​បាន​ហាមឃាត់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ