រាជធានីភ្នំពេញ ៖ ក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនជិត១២ម៉ឺនកន្លែង ក្នុងនោះគម្រោង ពង្រីកផលិតកម្មមានចំនួន៦គម្រោង។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ប្រភពបានលើកឡើងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៩៩គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ។
ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជាក៏បានលើកឡើងថាជារួមក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៦៦គម្រោង ខណៈទុនវិនិយោគ មនការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក ក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ប្រមាណ ជិត ៥ម៉ឺនកន្លែង ក្នុងនោះ គម្រោងពង្រីកផលិតកម្មមានចំនួន២គម្រោង។
ជាការកត់សម្គាល់គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសរួមមាន៖ គម្រោងវិនយោគអភិវឌ្ឍន៍ផលិងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៣គម្រោង ដោយអនុភាពសរុប៣៥០មេហ្គាវ៉ាត់, គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុចំ នួន៣គម្រោង,គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀលបំពាក់គ្រប់ប្រភេទ, គម្រោងវិនិ យោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ និងស្រោមដៃគ្រប់ប្រភេទ, គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ, គម្រោងវិនិយោគបង្កើតរោង ចក្រផលិតទៀន គ្រប់ប្រភេទ , គម្រោងវិនិយោគបង្កើតរោងចក្ររោងចក្រផ្គុំដំឡើងរថយន្ត , គម្រោងវិនិយោគ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃអាលុយមីញ៉ូម៕
ចែករំលែកព័តមាននេះ