ខេត្តនៅភូមិភាគឦសាន្ត គឺខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងក្រចេះនឹងទទួលការវិនិយោគពិសេស ចាប់ពីថ្ងៃនេះតទៅ ហើយសង្ឃឹមថា ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាជននៅខេត្តទាំងនេះនឹងកាន់តែរីកចម្រើន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះបានប្រកាសអំពីគម្រោងវិនិយោគពិសេសនៅខេត្តទាំងនេះ ។ សម្តេចបានមានប្រសាសន៍ គម្រោងនេះនឹងជំរុញដល់ការធ្វើវិនិយោគក៏ដូចជាទេសចរណ៍នៅតាមខេត្តទាំងនេះ ។
ដើម្បីធ្វើអោយគម្រោងនេះជោគជ័យ សម្តេចធិបតី បានអំពាវនាវអោយមានការធ្វើការរួមគ្នាទាំងថ្នាក់លើនិងថ្នាក់ខេត្ត ។ សម្តេចបានមានប្រសាសន៍ថា ទាល់តែយើងប្រឹងធ្វើការរួមគ្នាទើបយើងអាចទទួលជោគជ័យ ។
ជីវភាពរបស់ប្រជាជនៅខេត្តទាំងបួននឹងកាន់តែប្រសើរ នៅពេលដែលគម្រោងនេះអនុវត្តយ៉ាងមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ