ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ចំនួន​៩០០​នាក់​សុំ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស ​និង​លើកលែងទោស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរនិង​ពិធីបុណ្យ​វិសាខបូជា​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ទណ្ឌិត​ចំនួន​៩០០​នាក់​មក​ពី​ពន្ធនាគារ​រាជធានី​-ខេត្ត​ចំនួន​២១ និង​ម​ណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​ បាន​ស្នើ​សុំ​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោសនិង​លើកលែងទោស ក្នុង​ឱ​កាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​ ។ សំណើ​នេះ​…

រាជធានី​ភ្នំពេញ​ ៖ ​ទណ្ឌិត​ចំនួន​៩០០​នាក់​មក​ពី​ពន្ធនាគារ​រាជធានី​-ខេត្ត​ចំនួន​២១ និង​ម​ណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​ បាន​ស្នើ​សុំ​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោសនិង​លើកលែងទោស ក្នុង​ឱ​កាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​ ។

សំណើ​នេះ​ បាន​ដាក់​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជីឈ្មោះ​​ទណ្ឌិត​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធីបុណ្យ​ចូល ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ និង​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២៥ ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ​ក្រោម​ការ​ដឹកនាំ​ឲ្យ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ថ្នាក់​ជាតិពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទ​ណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែង ទោស ។

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន និង​សមាជិក នៃ​គណៈកម្មការ​ថ្នាក់​ជាតិ​, តំណាង​អយ្យការ​ទទួល​ប​ន្ទុ ក​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ និង​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ ព្រមទាំង​មន្ត្រី​ជំនាញមួយ​ចំនួន​នៃ​ក្រសួងយុត្តិធម៌ និង​ក្រសួងមហា​ផ្ទៃ​ ។

គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចំនួន៤៩៤នាក់ (​ស្រី៣៥​នាក់​) និង​ពិធីបុណ្យ​វិសាខបូជា ចំនួន ៤០៦ នាក់ (​ស្រី៤១​នាក់​) សរុប​ទាំង​ពីរ​កម្មវិធី​បុណ្យ​មាន​ចំនួន ៩០០នាក់ (​ស្រី ៧៦នាក់​) ដែល​ទទួល​បាន​ពី​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន ២១ និង​មណ្ឌល​អ ប់​រំ​កែប្រែ​ចំនួន​៤​។

សូម​បញ្ជាក់​ថា​គណៈកម្មការ​ជាតិ​បាន​ទទួល​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​បាន​ស្នើ​សុំ​អនុ​គ្រោះ​​ទោស​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​វិសាខបូជា​ឆ្នាំ​២០២៥ ពី​ពន្ធ​នាគារ​រាជធានី​-​ខេត្ត ចំនួន​២១ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដែល​មាន​ទណ្ឌិត​សរុប​ចំនួន ៩០០​នាក់ (​ស្ត្រី ៧៦​នាក់​) ដោយ​ក្នុង​នោះ​៖​ស្នើ​សុំ​បន្ធូរ​បន្ថយទោស៣​ខែ ចំនួន៥៩៧នាក់ (​ស្រី៣៩នាក់​), ស្នើ​សុំ​បន្ធូរ​បន្ថយទោស ៦​ខែ ចំនួន ១៨៩ នាក់ (​ស្រី១៧នាក់​),​ ស្នើ​សុំ​បន្ធូរ​បន្ថយទោស ៩​ខែ ចំនួន ៧៤ នាក់ (​ស្រី១៥នាក់​),​ស្នើ​សុំ​បន្ធូរ​បន្ថយទោស១២​ខែ ចំនួន១៤នាក់ (​ស្រី៣នាក់​), ស្នើ​សុំ​បន្ថយទោស​ពី​មួយ​ជីវិត​មក​ត្រឹម ៣០​ឆ្នាំ ចំនួន ២ នាក់​, ស្នើ​សុំ​លើកលែងទោស​ចំនួន​២៤នាក់(​ស្រី២​នាក់​)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ