ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៧៩នាក់ និងរបួសជាង២២០នាក់ ដោយសារការរលំបាក់ដំបូលក្លិបរាត្រី

1 អាទិត្យ មុន

មនុស្ស​យ៉ាងតិច​៧៩​នាក់​បាន​ស្លា​.​ប់ និង​ជាង​២២០​នាក់​ទៀត​បាន​រង​របួស ដោយសារ​តែរ​លំបាក់​ដំបូល​ក្លិប​កម្សាន្ត​មួយ​កន្លែង នៅ​សាធារណរដ្ឋ​ដូ​មី​និ​ច កាលពី​យប់​ថ្ងៃ​អង្គារ ។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​CNN នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ កំពុង​ស្វែងរក​យ៉ាង​ក្លៀវក្លា…

មនុស្ស​យ៉ាងតិច​៧៩​នាក់​បាន​ស្លា​.​ប់ និង​ជាង​២២០​នាក់​ទៀត​បាន​រង​របួស ដោយសារ​តែរ​លំបាក់​ដំបូល​ក្លិប​កម្សាន្ត​មួយ​កន្លែង នៅ​សាធារណរដ្ឋ​ដូ​មី​និ​ច កាលពី​យប់​ថ្ងៃ​អង្គារ ។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​CNN នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ កំពុង​ស្វែងរក​យ៉ាង​ក្លៀវក្លា បន្ទាប់​ពី​ដំបូល​នៃ​ក្លិប​រាត្រី​សាធារណៈរដ្ឋ​ដូ​មី​និ​ច បាន​ដួល​រលំ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ​បាន​ស​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់ 79 នាក់ និង​ជាង​220 នាក់​ទៀត​រង​របួស ។

លោក Juan Manuel Méndez នាយក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​បាន​និយាយ​កាលពី​យប់​ថ្ងៃ​អង្គា​រថា «​យើង​បន្ត​បោសសម្អាត​កម្ទេចកម្ទី និង​ស្វែងរក​មនុស្ស​»​។ «​យើង​នឹង​ស្វែងរក​មនុស្ស​ដោយ​មិន​ចេះ​នឿយហត់​។​»

អាជ្ញាធរ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស 300 នាក់​បាន​ស្ថិត​នៅ​ក្នុង​ក្លឹ​បរា​ត្រី Jet Set ក្នុង​រដ្ឋធានី Santo Domingo នៅ​ពេល​ដែល​ដំបូល​បាន​ដួលរ​លំនៅ​ម៉ោង​ប្រហែល 1 ទៀប​ភ្លឺ អំឡុង​ពេល​ការ​សម្តែង​តន្ត្រី និង​មានការ​រាំ​កម្សាន្ត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ