ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​សម្រេច​យកពន្ធ​ចិន​ដល់​១០៤​ភាគរយ

1 អាទិត្យ មុន

លោក ដូ ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​កម្ពុជា​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ត្រូវ​ឡើង​ដល់​១០៤​ភាគរយ​។លោក ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​លើ​ទំនិញ​ចិន បន្ទាប់​ពី​ចិន​បាន​សង​សឹង​ដាក់​ពន្ធ​ទំនិញ​៣៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​ចំនួន​៣៤​ភាគរយ​កាលពី​ចុងខែ​មីនា​។ លោក​ត្រាំ​សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ…

លោក ដូ ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​កម្ពុជា​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ត្រូវ​ឡើង​ដល់​១០៤​ភាគរយ​។
លោក ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​លើ​ទំនិញ​ចិន បន្ទាប់​ពី​ចិន​បាន​សង​សឹង​ដាក់​ពន្ធ​ទំនិញ​៣៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​ចំនួន​៣៤​ភាគរយ​កាលពី​ចុងខែ​មីនា​។

លោក​ត្រាំ​សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ វា​នឹង​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ឡើង​ដល់​១០៤​ភាគរយ ពីព្រោះ​អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​៣៤​ភាគរយ​ទៅ​លើ​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន​កាលពី​ខែមីនា​។

ចិន​ទំនងជា​មិន​នៅ​ស្ងៀម​អោយ​អា​មេ​រិ​ក​ធ្វើបាប​ស្រេច​ចិត្ត​ដែរ​។ ចិន​ក៏​ទំនងជា​នឹង​សាង​សឹក​វិញ​ដូច​អ្វី​ដែល​ចិន​បាន​ប្រតិកម្ម​កន្លង​មក ហើយ ចិន បាន​និយាយ​ថា “​អា​មេ​រិ​ក​ប្រព្រឹត្ត​កំហុស​មួយ​ហើយ មួយទៀត​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ