ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ស្លា.ប់​២០០​នាក់​នៅ​អំឡុង​សង្ក្រា​ន្ត​ឆ្នាំ​ថ្មី​ចាប់​ពី​ថ្ងៃ​​ទី១១-១៦ មេសា

1 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ សង្ក្រាន្ត​រយៈ​ពេល​៦​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៦ ខែ​មេសា​​នៅ​ប្រទេស​ថៃ​ស្លាប់​មនុស្ស​២​រយ​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ទី​ក្រុង​បាងកក​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​។ អនុ​រដ្ឋ​លេ​ខា​ប្រចាំ​ការ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ថា​ចំនួន​អ្នក​ស្លាប់​​ទាំង​នេះ​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​១៣៧៧​ករណី​ទូទាំង​ប្រទេស​ថៃខណៈ​ដែល​​មនុស្ស​១៣៦២​នាក់​រង​របួស​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​​កើត​ទៅ​លើ​ម៉ូតូ​ច្រើន​ជាង​គេ​។ គ្រោះ​ថ្នាក់​ដោយ​សារ​ម៉ូតូ​មាន​ចំណែក​៨៣,៣២%​នៃ​គ្រោះ​ថ្នាក់​សរុប​។ លោក​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ពេល​ធ្វើ​ដំណើរ​ ហើយ​ត្រូវ​​តែ​​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បានហ្មត់​ចត់​បំផុត​​។ ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៦…

ទី​ក្រុង​បាងកក​៖ សង្ក្រាន្ត​រយៈ​ពេល​៦​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៦ ខែ​មេសា​​នៅ​ប្រទេស​ថៃ​ស្លាប់​មនុស្ស​២​រយ​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ទី​ក្រុង​បាងកក​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​។ អនុ​រដ្ឋ​លេ​ខា​ប្រចាំ​ការ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ថា​ចំនួន​អ្នក​ស្លាប់​​ទាំង​នេះ​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​១៣៧៧​ករណី​ទូទាំង​ប្រទេស​ថៃខណៈ​ដែល​​មនុស្ស​១៣៦២​នាក់​រង​របួស​​។

លោក​ថ្លែង​បន្ត​ទៀត​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​​កើត​ទៅ​លើ​ម៉ូតូ​ច្រើន​ជាង​គេ​។ គ្រោះ​ថ្នាក់​ដោយ​សារ​ម៉ូតូ​មាន​ចំណែក​៨៣,៣២%​នៃ​គ្រោះ​ថ្នាក់​សរុប​។ លោក​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ពេល​ធ្វើ​ដំណើរ​ ហើយ​ត្រូវ​​តែ​​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បានហ្មត់​ចត់​បំផុត​​។

ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៦ ខែ​មេសា​​នៅ​ខេត្ត​ប៉ាត់​តា​ឡុង​​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់​បំផុត​រហូត​ដល់​៥២​ករណី​។ ចំណែក​ខេត្ត​ឡាំ​ផាង​​​មាន​អ្នក​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​បំផុត​រហូត​ដល់​៥៦​ករណី​។ ទី​ក្រុង​បាង​កក​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​បំផុត​រហូត​ដល់​១៦​ករណី​។

គ្រាន់​តែ​​ថ្ងៃ​ទី​១៦ ខែ​មេសា​មួយ​ប៉ុណ្ណោះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​១៥៥​ករណី​​​បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​២២​នាក់​ និង​របួស​១៤៩​នាក់​។ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​ភាគ​ច្រើន​បំផុត​បណ្ដាល​មក​ពី​ជិះ​លឿន​​។ អនុ​ប្រធាន​អគ្គ​នាយក​ដ្ឋាន​បង្ការ​គ្រោះ​ថ្នាក់​ប្រាប់​ថា​អ្នក​ដើរ​លេង​នៅ​អំឡុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​បាង​កក​ និង​ខេត្ត​ធំ​ៗ​វិញ​អស់​ហើយ​។​​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​បាង​កក​ប៉ុស្តិ៍​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ