រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងប្រុសស្រី ដែលបង្កហិ.ង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន០៨នាក់ហើយ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះ និងស៊ែរតៗគ្នា ព្រោងព្រាតនៅក្នុងបណ្ដាញសង្គម ។
តាមព័ត៌មានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ទាក់ទិននឹងការប្រើហិ.ង្សានេះ ត្រូវបាននគរបាលឲ្យដឹងថា ផ្ដើមចេញពីរឿងប្រចណ្ឌសង្សារបស់ខ្លួនជាមិត្តភក្កិ ក៏ឈានទៅជាទំនាស់បង្កហិង្សាវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅលើដងផ្លូវ តែម្ដង ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងមានគ្នាចំនួន០៦នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៤នាក់ បានធ្វើដំណើរមកមកបន្ទប់ជួលរបស់ខ្លួន នៅកន្លែងកើតហេតុ ហើយនាំគ្នាផឹកស៊ី អស់ស្រាបៀរអស់មួយកេះ។ បន្ទាប់ពីផឹកស៊ីស្រវឹងរៀងៗខ្លួន ជនសង្ស័យម្នាក់ បានប្រចណ្ឌសង្សាររបស់ខ្លួន ជាមួយមិត្តភក្តិ ដែលកំពុងផឹកស៊ីជាមួយគ្នានោះ ហើយក៏កើតទៅជាទំនាស់ ។
ព័ត៌មានអោយដឹងបន្តថា ក្រោយមក ពួកគេបាននាំគ្នាទៅបាត់មួយសន្ទុះ ក្រោយមក ក៏បានត្រឡប់មករករឿងវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ។ នៅក្នុងសកម្មភាពនោះ ក៏មានអ្នកជិតខាង បានថតបង្ហោះ និងមានស៊ែរតៗគ្នា នៅក្នុងបណ្ដាញសង្គម ។
តាមព័ត៌មានអោយដឹងទៀតថា ដោយមានបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលជំនាញខណ្ឌឫស្សីកែវ ក៏បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់បានជនសង្ស័យជាក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ ចំនួន០៨នាក់ នៅក្នុងនោះ មានប្រុសចំនួន៥នាក់ និងស្ត្រី០៣នាក់ នាំយកមកសាកសួរ ។ ចំពោះស្ត្រីទាំង០៣នាក់ ត្រូវបានមន្ត្រីនគរបាល ប្រាប់ថា អត់ពាក់ព័ន្ធនោះទេ គ្រាន់ហៅសួរនាំរួចអោយត្រឡប់ទៅវិញ ។
ទោះបីជាយ៉ាងណាគេ ពុំទានដឹងថា មានជនពាក់ព័ន្ធនឹងអំពើហិ.ង្សាប៉ុន្មាននាក់នោះទេ ខណៈមន្ត្រីនគរបាលខណ្ឌ ពុំទាន់បានផ្ដល់ព័ត៌មានលម្អិតជុំវិញការបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិ.ង្សាយ៉ាងអនាធិបតេយ្យទាំងនោះឡើយ ៕







ចែករំលែកព័តមាននេះ