ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ សុំ​ការ​យោគយល់​ចំពោះ​ការ​បិទ​បញ្ចៀ​ស​ចរាចរ​នៅ​ជុំវិញ​វត្ត​ភ្នំ ក្នុង​ឱកាស​រៀបចំ​ “​សង្ក្រាន្ត​វត្ត​ភ្នំ​”

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដើម្បីចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ រដ្ឋបាលរាជធានី​ភ្នំពេញ​នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​”…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដើម្បីចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ រដ្ឋបាលរាជធានី​ភ្នំពេញ​នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រយៈពេល ០៣​ថ្ងៃ ចាប់ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ដោយ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និង​កម្សាន្ត​សប្បាយ ជា​ច្រើន​ដូច​ជា កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង និង​ដណ្តើម​ស្លឹកឈើ​) ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្បៈ​វប្បធម៌​ ។

ដើម្បី​ឱ្យ​ការ​រៀបចំ​កម្មវិធី​អបអរសាទរ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ នូវ​ការកកស្ទះ​ចរាចរ អាជ្ញា​ធរមាន​សមត្ថកិច្ច ​នឹង​រៀបចំ​ចំណត​យានយន្ត​សម្រាប់​អ្នកចូលរួម​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ ចាប់ពី ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​។ ដោយឡែក​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ពុំ​មានការ​ចាំបាច់ ពុំគួរ​ធ្វើ​ដំណើរ​ឆ្លងកាត់​បរិវេណ​ទីតាំង​ប្រារព្ធ​ពិធី​ឡើយ ព្រោះ​អាច​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង ​ដោយសារម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​របស់​អ្នក​មក​ចូលរួម​កម្មវិធី អាស្រ័យ​ហេតុនេះ ​សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ