ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បណ្តោះអាសន្ន ​រយៈពេល៧​ថ្ងៃ ពី​ថ្ងៃ​ទី​១១-១៧ មេសា​នេះ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖​ និមិត្ត​រូបភាព​ នៃ​កា​រត​ភ្ជាប់ និង​ភាព​ឧត្តុង្គឧត្តម ក្រោម​ម្លប់​សន្តិភាព​ស្ពាន​លេខ​២៨ ជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បណ្តោះអាសន្ន​ រយៈពេល ៧​ថ្ងៃ…

រាជធានី​ភ្នំពេញ​ ៖​ និមិត្ត​រូបភាព​ នៃ​កា​រត​ភ្ជាប់ និង​ភាព​ឧត្តុង្គឧត្តម ក្រោម​ម្លប់​សន្តិភាព​ស្ពាន​លេខ​២៨ ជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បណ្តោះអាសន្ន​ រយៈពេល ៧​ថ្ងៃ ពី​ថ្ងៃ​ទី​១១-១៧ ខែមេសា ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ​។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ជញ្ជូន ​បាន​ឲ្យ​ដឹង​ថា ស្ពាន​លេខ​២៨ បច្ចុប្បន្ន​ជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា នៃ​គម្រោង​ផ្លូវជាតិ​លេខ​១០ បាន​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព ឯកឧត្ដម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​។

អ្នកនាំពាក្យ​ បាន​បញ្ជាក់​ថា ​ស្ពាន​ដ៏​មោទកភាព​នេះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បណ្តោះអាសន្ន ​រយៈពេល ៧​ថ្ងៃ ពី​ថ្ងៃ​ទី​១១-១៧ ខែមេសា ឆ្នាំ​២០២៥ គឺ​មុន និង​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ ។

លោក​បាន​បន្ត​ថា ​ការ​អនុ​ញ្ញតិ​នេះ គឺ​សម្រាប់​រថយន្ត​គ្រួសារ និង​ម៉ូតូ ចាប់ពី​ម៉ោង​៦:០០​ព្រឹក ដល់​ម៉ោង១៨:០០​ល្ងាច និង​មិន​អនុញ្ញាត​ឲ្យ​ឈប់​យានយន្ត​លើ​ស្ពាន​ជា​ដាច់ខាត ដើម្បី​ធានា​សុវត្ថិភាព ​។ ដោយឡែក ចំពោះ​រថយន្ត​ដឹក​អីវ៉ាន់ និង​រថយន្ត​ធំ​ៗ ​ត្រូវ​បន្ត​ប្រើ​ប្រាស់​ផ្លូវ​វាង​ដដែល​ ។

គួរ​បញ្ជាក់​ថា ស្ពាន​ខ្ពស់​ជាងគេ​ នៅ​កម្ពុ​ជា នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​កម្ពស់ ៩០​ម៉ែត្រ ប្រវែង​សរុប ៥៣៧​ម៉ែត្រ ទទឹង ១០​ម៉ែត្រ សណ្តូក​ខ្លួន​ឆ្លងកាត់​ស្ទឹង​ឫស្សី​ជ្រុំ ស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ សម្រេចការ​សាងសង់​ជិត​១០០%​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ