អាជ្ញាធរភ្នំពេញ ប្រជុំពង្រឹងផែនការរក្សាសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោគ ឃួង…
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោគ ឃួង…
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោគ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជារឿងសំខាន់ណាស់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ២០២៥នេះ។ ក្នុងនោះដែរ មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត ។
បន្ថែមពីនេះ លោគ ឃួង ស្រេង អភិបាលរាជធានី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វី ដែលទើសត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ ៕
ចែករំលែកព័តមាននេះ