ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធម្មការ ស្នើ​កុំ​លេងល្បែង​ណា ដែល​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​-​ខេត្ត ណែនាំ​គ្រប់​វត្ត​អារាម​ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្រប់​លំដាប់ថ្នាក់ រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពុទ្ធបរិស័ទ បាន​ធ្វើបុណ្យ​សុន្ទរ៍ទាន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​-​ខេត្ត ណែនាំ​គ្រប់​វត្ត​អារាម​ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្រប់​លំដាប់ថ្នាក់ រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពុទ្ធបរិស័ទ បាន​ធ្វើបុណ្យ​សុន្ទរ៍ទាន និង​រៀបចំ​ល្បែង​ប្រជាប្រិយ​នានា ក្នុង​វត្ត​អារាម ហើយ​ណែនាំ​កុំឱ្យ​លេងល្បែង​ណា ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ។

តាម​រយៈ​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា នា​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប្រព្រឹត្ត​ទៅ​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ ប្រកបដោយ​ភាព សប្បាយ​រីករាយ និង​រក្សា​បាន នូវ​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​នោះ ក្រសួង ធ្វើការ​ណែនាំ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី ខេត្ត ដូច​ជា ៖ ត្រូវ​សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ណែនាំ​ដល់​ព្រះ​មន្ត្រី​សង្ឃ​ស្រុក ព្រះ​ចៅអធិការ អាចារ្យ គណៈកម្មការ​គ្រប់​វត្ត​អារាម​ឱ្យ​យក​ព្រះ​ទ័យ និង​យកចិត្តទុកដាក់​សម្អាត​និង​តុបតែង​លម្អ​វត្ត​អារាម ដោយ​ចង​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា ពាក្យស្លោក​ឱ្យ​បាន​សមរម្យ និង​សហការ ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ តាម​វត្ត​អារាម ស្រប​តាម​ប្រពៃណី​សាសនា ប្រពៃណី​ជាតិ ដូច​ជា​ពិធី​ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ​ពុទ្ធរូប ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​ព្រះសង្ឃ ជូន​សីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យ​ជាដើម ។

ក្រសួង បន្ដ​ថា ណែនាំ​ឱ្យ​គ្រប់​វត្ត​អារាម​ចាត់តាំង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ជនរួមជាតិ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ នៅ​តាម​ទីកន្លែង​ដែល​បាន​តម្កល់​អដ្ឋិធាតុ តាម បូជនីយដ្ឋាន ស្ថូប​តាម​វត្ត​អារាម​នានា ។

ក្រសួង​បាន​បន្ថែម​ថា ណែនាំ​គ្រប់​វត្ត​អារាម​ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្រប់​លំដាប់ថ្នាក់ រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពុទ្ធបរិស័ទ​បាន​ធ្វើបុណ្យ​សុន្ទរ៍ទាន និង​រៀបចំ​ល្បែង​ប្រជាប្រិយ​នានា​ក្នុង​វត្ត​អារាម ដូច​ជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើម​ស្លឹកឈើ ចត្រង្គ​ឬ​អុក ចាប់កូនខ្លែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​ដូច​ជា រាំវង់ រាំក្បាច់ សា​រ៉ា​វាន់ ឡាំ​លាវ ឆៃយ៉ាំ ត្រុដិ​ជាដើម ធ្វើ​យ៉ាងណា​ឱ្យ ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​សប្បាយ​រីករាយ ភាតរភាព សាមគ្គីភាព សេចក្តី​ថ្លៃថ្នូរ និង​រក្សា​ឱ្យ​បាន​នូវ​អត្ត សញ្ញាណ​ប្រពៃណី​ជាតិខ្មែរ និង​ណែនាំ​កុំឱ្យ​លេងល្បែង​ណា​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ។

ក្រសួង បន្ថែម​ទៀត​ថា ណែនាំ​គ្រប់​វត្ត​អារាម​យកចិត្តទុកដាក់​បំផុសស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដុត​ទៀន ធូប ភ្លើងចង្ក្រាន និង ប្រទីប​ផ្សេង​ៗ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ