ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​មិត្តភក្តិ​ទំនាស់​ក្នុង​វង់​ផឹកស៊ីនៅ​ខេត្តបាត់ដំបង រត់គេច​ខ្លួន​ដល់​ខេត្តឧត្តរមានជ័យ បាន​១​ស​ប្តា​ហ៍ សមត្ថកិច្ច​ក្របួច

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ អំពើ​ឃា​.​ត​កម្ម​មួយ ដែល​បាន​កាល​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​អូរ​ចម្លង​ស្នេហ៍ ភូមិ​ដី​ល្អ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក…

រាជធានី​ភ្នំពេញ ៖ អំពើ​ឃា​.​ត​កម្ម​មួយ ដែល​បាន​កាល​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​អូរ​ចម្លង​ស្នេហ៍ ភូមិ​ដី​ល្អ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ ទៅ​ដល់​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ទាក់ទិន​និង​ការ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សេន ណាយ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​។ នៅ​ថ្ងៃ​ទី​០១ ដើម​ខែមេសា ឆ្នាំ​២០២៥ មាន​ករណី​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​ដេក​ស្លាប់ ដោយ​សង្ស័យ​ជា​ករណី​ឃា​.​ត​កម្ម ដែល​ជន​រង​គ្រោះ​មានឈ្មោះ ផ​ន សីហា ហៅ​កិប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដី​ល្អ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្រោយ​កើត​មាន​អំពើ​ឃា​.​ត​កម្ម​នោះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ចុះ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ​រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥​និង​៤០​នាទី កម្លាំង​ជំនាញ​បាន​ឃាត់​ធ្វើការ​ជនសង្ស័យ​ដូច​មានឈ្មោះ​ខាងលើ នៅ​ត្រង់​ចំណុច​ភូម​ទំនប់​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​ប​អំពិល ខេត្តឧត្តរមានជ័យ ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​កើតហេតុ (​មិន​ចាំ​ថ្ងៃ​) ខ្លួន និង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា ដោយ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​គ្នា បន្ទាប់​មក​ខ្លួន​ក៏​បាន​យក​ម៉ា​លេ​ត វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង​ទៅ ។ នៅ​ពេល​ដឹង​ថា ខ្លួន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ហើយ ខ្លួន​បាន​ចេញដំណើរ​ពី​ខេត្តបាត់ដំបង ទៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ដើម្បី​គេចខ្លួន​តាម​ការ​ប្រមាញ់​ពី​សំណាក់​សមត្ថកិច្ច ប៉ុន្តែ​ការ​គេចខ្លួន​នោះ​បាន​ត្រឹម​មួ​យស​ប្តា​ហ៍ ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​តែ​ម្តង ។

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ