ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនថា នឹងប្រយុទ្ធលុះក្ស័យបន្ទាប់លោកត្រាំគំរា.មដាក់ពន្ធឱ្យឡើងដល់ជាង១០០ភាគរយ

1 អាទិត្យ មុន

ប្រទេស​ចិន មិន​សុខចិត្ត​អោយ​អា​មេ​រិ​ក​ធ្វើបាប​រឿង​ពន្ធ​ឡើយ ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ប្រយុទ្ធ​លុះ​ក្ស័យ បើសិនជា​លោក ត្រាំ ហ៊ាន​ដាក់​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ​ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន ចូល​ទីផ្សារ​អា​មេ​រិ​ក​ឡើង​ដល់​ជាង​១០០​ភាគរយ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP…

ប្រទេស​ចិន មិន​សុខចិត្ត​អោយ​អា​មេ​រិ​ក​ធ្វើបាប​រឿង​ពន្ធ​ឡើយ ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ប្រយុទ្ធ​លុះ​ក្ស័យ បើសិនជា​លោក ត្រាំ ហ៊ាន​ដាក់​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ​ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន ចូល​ទីផ្សារ​អា​មេ​រិ​ក​ឡើង​ដល់​ជាង​១០០​ភាគរយ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP របស់​បារាំង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ មីនា​នេះ ។

បើសិនជា​មហាអំណាច​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ពិភពលោក​នឹង​កាន់តែ​ដុនដាប​ជា​មិន​ខាន ។

លោក​ត្រាំ កាន់តែ​ដំឡើង​សាច់ដុំ​ពន្ធ​របស់​អា​មេ​រិ​ក​ប្រឆាំង​នឹង​ប្រទេស​ចិន​ហើយ បន្ទាប់​ពី​លោក​បាន​គំ​រា​.​ម​ថា នឹង​ដាក់​ពន្ធ​ចំនួន​៥០​ភាគរយ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន ដែល​ចូល​ទីផ្សារ​អា​មេ​រិ​ក ។

យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​BBC បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លោក ត្រាំ គំ​រា​.​ម​បែប​នេះ បន្ទាប់​ពី​ចិន​ដាក់​ពន្ធ​៣៤​ភាគរយ​ជា​ការ​ឆ្លើយ​តប​ចំពោះ​អា​មេ​រិ​ក​នឹង​ការ​ប្រកាស​របស់​លោក​ត្រាំ កាលពី​ស​ប្តា​ហ៍​មុន ដាក់​ពន្ធ​៣៤​ភាគរយ​លើ​ទំនិញ​របស់​ចិន ។

បើសិនជា​លោក​ត្រាំ សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ​វា​នឹង​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ឡើង​ដល់​១០៤​ភាគរយ​ពីព្រោះ​អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​៣៤​ភាគរយ​ទៅ​លើ​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន កាលពី​ខែមីនា ។

បើសិនជា​លោក​ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ​ចិន​ក៏​ទំនងជា​មិន​នៅ​ស្ងៀម​អោយ​អា​មេ​រិ​ក​ធ្វើបាប​ស្រេច​ចិត្ត​ដែរ ។ ចិន​ក៏​ទំនងជា​នឹង​សងសឹក​វិញ​ដូច​អ្វី​ដែល​ចិន​បាន​ប្រតិកម្ម​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ