ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី រិះគន់មនុស្សចូលចិត្តអួតក្នុងសង្គម

1 អាទិត្យ មុន

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា សង្គម​មួយ​ដែល​ស៊ី​វិ​ល័យ​មិនមែន​ជា​សង្គម​មួយ ដែល​សម្បូរ​រ​ដោយ​ពលរដ្ឋ​មាន​របស់​មាន​របរ ដើរ​បង្អួត​គ្នា​នោះ​ទេ ។ ប៉ុន្តែ​ជា​ការ​រៀបចំ​ជីវភាព​រស់នៅ​មួយ​សមរម្យ…

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា សង្គម​មួយ​ដែល​ស៊ី​វិ​ល័យ​មិនមែន​ជា​សង្គម​មួយ ដែល​សម្បូរ​រ​ដោយ​ពលរដ្ឋ​មាន​របស់​មាន​របរ ដើរ​បង្អួត​គ្នា​នោះ​ទេ ។ ប៉ុន្តែ​ជា​ការ​រៀបចំ​ជីវភាព​រស់នៅ​មួយ​សមរម្យ ដោយ​សេចក្តី​ថ្លៃថ្នូរ ចេះ​គោរព​គ្នា ប្រកាន់​សីលធម៌ និង​គុណធម៌ ។ សម្តេច​បាន​បញ្ជាក់​ថា សង្គម​បែប​នោះ​ហើយ បាន​គេ​ហៅ​ថា សង្គម​ស៊ី​វិ​ល័យ ។

ជាមួយ​គ្នា​នោះ សម្តេច​ធិ​បតី បាន​ជំរុញ​ឱ្យ​ពលរដ្ឋ ជា​ពិសេស​យុវជន​រួម​គ្នា កសាង​សង្គម​មួយ​ដែល​ល្អ រួម​គ្នា​លុប​បំបាត់ និង​កែ​លម្អ​កំហុសឆ្គង​កន្លង​មក ដោយ​សង្កត់ធ្ងន់​ថា អ្វី​ដែល​ល្អ​យើង​រួម​គ្នា​លើកទឹកចិត្ត និង​បង្ក​លក្ខណៈ​ឱ្យធ្វើ​ទៅ​រួម​ទាំង​សកម្មភាព​ស្ម័គ្រចិត្ត​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន ។

នេះ គឺជា​ខ្លឹមសារ​ដែល​សម្តេច​ធិ​បតី បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មរតក​តេ​ជោ តម្លៃ​ជិត​៣៧​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៥ ស្រប​ពេល​ដែល​តថភាព​សង្គម​ជាក់ស្តែង​នៅ​ពេល​នេះ គឺ​ហាក់​ផុលផុស​ខ្លាំង​ចំពោះ​សកម្មភាព​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​ជ្រុល ដែល​ផ្ទុយ​ពី​អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង ។

នៅ​ក្នុង​សង្គម អ្នក​ដែល​មានគំនិត​មាន​ទស្សនៈ​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ ប្រកបដោយ​គុណធម៌ គឺ​មាន​ច្រើន ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​បែប​ឡូយឆាយ​ពី​ជីវិត​បែប​ប្រណិត ខ្ជះខ្ជាយ បង្អួត និង​សម្ញែង​ក៏​មាន​ច្រើន​ផង​ដែរ ។

រូបភាព​អវិជ្ជមាន​នៃ​ភាព​ស៊ី​វិ​ល័យ អាស្រ័យ​លើ​សម្ភារៈ​និយម និង​ទ្រព្យសម្បត្តិ នៅ​ពេល​នេះ​គឺ​ហាក់​កំពុង​តែ​ផុលផុស​ដែរ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​គេ​ផ្សព្វផ្សាយ​តែ​រូបភាព​ហ៊ឺហារ សម្លៀក​បំពាក​ថ្លៃ​ៗ កម្មវិធី​ប្រណិត​ៗ ស្រប​ពេល​ដែល​សមាជិក​សង្គម​មួយ​ចំនួន​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក​ទាំង​ចំណូល និង​ចំណាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ