ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ៖ យុវជន​ណា​លេង​គ.ប់​ទឹក ប៉ាតម្សៅ បង្ក​អនា​ធិ​ប​តេ​យ្យ នឹង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «ក្រុម​យុវជន​ណា ដែល​យក​ដងផ្លូវ​សា​ធារ​ណៈ ជាទី​លាន​នៃ​ការ​លេង​គប់​ទឹក ជះ​ទឹក ឬ​ប៉ាតម្សៅដាក់​គ្នា​ បង្ក​ឱ្យ​បាត់បង់​របៀបរៀបរយ​លើ​ដងផ្លូវ សមត្ថកិច្ច​នឹង​ប្រើ​វិធានការ​ចុះ​ប្រមូលនាំ​​យក​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​តែ​ម្តង» ។…

រាជធានី​ភ្នំពេញ ៖ «ក្រុម​យុវជន​ណា ដែល​យក​ដងផ្លូវ​សា​ធារ​ណៈ ជាទី​លាន​នៃ​ការ​លេង​គប់​ទឹក ជះ​ទឹក ឬ​ប៉ាតម្សៅដាក់​គ្នា​ បង្ក​ឱ្យ​បាត់បង់​របៀបរៀបរយ​លើ​ដងផ្លូវ សមត្ថកិច្ច​នឹង​ប្រើ​វិធានការ​ចុះ​ប្រមូលនាំ​​យក​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​តែ​ម្តង» ។

​នេះជាប្រសាសន៍​ការ​លើក​ឡើងរបស់លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផ្ទាល់​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ក្រុម​យុវជន ដែល​ចេញពី​ទីតាំង​សប្បាយភាព ហើយ​ជិះ​ម៉ូតូ​ជា​ក្រុម​ៗ បង្ក​ភាព​ឈូរ​ឆរ​ស្រែក​ឡូឡា ឬស៊ី​​ផ្លេ​ម៉ូតូ​តាម​ទី​សា​ធារ​ណះ សមត្ថកិច្ច​នឹង​ប្រើ​វិធានការ​ចុះ​ប្រមូល​យក​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល នៅ​តាម​មូលដ្ឋាន​នីមួយ ដោយ​មិន​បណ្តោយ​ឱ្យ​បង្ក​ភាព​អនា​ធិ​ប​តេ​យ្យ​លើ​ដងផ្លូវ​នោះ​ទេ ។

លោកស្នងការ​រាជធានី បាន​បន្ត​ថា សមត្ថកិច្ច​នឹង​មិន​អនុញ្ញាតឱ្យ​បងប្អូន​ពលរដ្ឋ យក​ដងផ្លូវ​សា​ធារ​ណះ ជាទី​លាន នៃ​ការ​លេង​គប់​ទឹក ជះ​ទឹក ឬ​បាត​ម្ស៉ៅ​ដាក់​គ្នា​នោះ​ឡើយ ព្រោះ​នេះ​ជា​កត្តា​បង្ក​ឱ្យ​បាត់បង់​របៀបរៀបរយ​លើ​ដងផ្លូវ ពិសេស​បង្ក​ការ​ប៉ះពាល់​ខ្ពស់​ដល់​លំហូរ​ចរាចរណ៍ និង​ប៉ះពាល់​ពលរដ្ឋ​អ្នកដំណើរ​ដែល​បើក​ឆ្លងកាត់ អាច​ប្រឈម​គ្រោះថ្នាក់​នានា​ជាយថាហេតុ ។

ដូច្នេះ​ហើយ សូម​បងប្អូនប្រជាពលរដ្ឋ​លេង​កម្សាន្ត​តែ​ក្នុង​រង្វង់​ទីតាំង ឬ​បរិវេណ ដែល​មានការ​រៀបចំ​ត្រឹមត្រូវ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នីមួយ​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ សង្ក្រាន្ត​វត្ត​ភ្នំ នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​១៤ , ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៥​ខាង​មុខ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​រៀបចំ​ពិធី​សង្ក្រាន្ត​វត្ត​ភ្នំ​ឲ្យ​មាន​ភាព​អធិក​ធ​ម​សប្បាយ​រីករាយ​ជាង​ឆ្នាំ​មុន ហើយ​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ ឲ្យ​មានការ​លំហូរ​សម្រាប់​អ្នក​មក​លេង​កម្សាន្ត​ចេញចូល​មាន​ភាព​ងាយស្រួល​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ