ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី ៖ មន្ទីរពេទ្យ ប្រៀប​ដូច​ជា​រូបរាង​កាយ​មនុស្ស លោកគ្រូ​អ្នកគ្រូ​ពេទ្យ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ នៃ​វិស័យ​សុខាភិបាល គឺជា​ឆ្អឹងខ្នង

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ បាន​គូសបញ្ជាក់​ថា “​មន្ទីរពេទ្យ ប្រៀប​ដូច​ជា​រូបរាង​កាយ​របស់​មនុស្ស ខណៈ​ដែល​លោកគ្រូ អ្នកគ្រូ​ពេទ្យ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ បាន​គូសបញ្ជាក់​ថា “​មន្ទីរពេទ្យ ប្រៀប​ដូច​ជា​រូបរាង​កាយ​របស់​មនុស្ស ខណៈ​ដែល​លោកគ្រូ អ្នកគ្រូ​ពេទ្យ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ នៃ​វិស័យ​សុខាភិបាល គឺជា​ឆ្អឹងខ្នង ដែល​ទ្រទ្រង់​រូបរាង​កាយ​នោះ​” ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​មុខងា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តី​ពី​លក្ខន្តិកៈ​ដោយឡែក នៃ​អង្គ​សុខាភិបាល នា​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​មាន​ប្រសា​ន៍​ថា “​មន្ទីរពេទ្យ ប្រៀប​ដូច​ជា​រូបរាង​កាយ​របស់​មនុស្ស ខណៈ​ដែល​លោកគ្រូ អ្នកគ្រូ​ពេទ្យ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ នៃ​វិស័យ​សុខាភិបាល គឺជា​ឆ្អឹងខ្នង ដែល​ទ្រទ្រង់​រូបរាង​កាយ​នោះ​” ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ថ្លែង​បែប​នេះ ដោយ​បាន​ពន្យល់​បន្ថែម​ថា “​ហេតុនេះ ការ​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល តាម​អភិក្រម សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី «​រើស​ឱ្យ​ចំ បំពេញ​ឱ្យ​ត្រូវ រក្សា​ឱ្យ​នៅ​» តាម​រយៈ​ការ​គ្រប់គ្រង ការ​ផ្ទេរ​មន្ត្រី ការ​លើកទឹកចិត្ត ការ​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​សមត្ថភាព គឺ​ត្រូវ​តែ​គិតគូរ​រៀបចំ ឱ្យ​បាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ធានា​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា អាច​ពង្រឹងសមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន និង​ជា​ពិសេស អាច​គ្រប់គ្រង​នូវ​វិបត្តិ​សុខភាព​សាធារណៈ ជាយថាហេតុ​ណាមួយ នា​ពេល​អនាគត ។

ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​រួម នៃ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​កម្ពុជា និង​ដោយឡែក​ចំពោះ​វិស័យ​សុខាភិបាល អាទិភាព​ទី​១ មុំ​ទី​២ នៃ​ស្នូល​របស់​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង “​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង និង​អភិវឌ្ឍ ធនធានមនុស្ស​ក្នុង​មុខងារសាធារណៈ ផ្អែក​លើ​គុណា​ធិ​ប​តេ​យ្យ ក្នុង​ការ​ជ្រើសរើស ការ​តែងតាំង ការ​ឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ និង​ផ្តល់​ការ​លើកទឹកចិត្ត​សម​ស្រប ព្រមទាំង​ការ រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ​សមត្ថភាព​គ្រប់​ជ្រុងជ្រោយ​” ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ឈរ​លើ​មូលដ្ឋាន​ទាំង​អស់នេះ កន្លង​មក ក្រសួង​មុខងារសាធារណៈ និង​ក្រសួងសុខាភិបាល បាន​សហការ​គ្នា​ដោយ​ស្អិតរ​មួ​ត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គ្រប់គ្រង​ធនធានមនុស្ស​, អភិវឌ្ឍ​សមត្ថភាព​មន្ត្រី និង​ពង្រឹងសមត្ថភាព ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ជាដើម ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម ៖ នា​ពេល​បច្ចុប្បន្ន ក្រសួង​មុខងារសាធារណៈ និង​ក្រសួងសុខាភិបាល បាន និង​កំពុង​សហការ​រួម​គ្នា​លើ​ការងារ​មួយ​ចំនួន​ដូច​ជា​៖ ១- ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​កម្រិត​១, ២- ការ​រៀបចំសេចក្តី​ព្រាង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស និង​ការ​គ្រប់គ្រង​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ និង ៣- ការ​ធ្វើ​បច្ចុប្បន្នភាព​មន្ត្រី​តាម​មណ្ឌល​សុខភាព ក្នុង​គោលដៅ ដើម្បី​យល់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ស្ថានភាព និង​តម្រូវការ​មន្ត្រី​សុខាភិបាល នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ