ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​អំពាវ​នាវ​ឱ្យ​រួប​រួម​កម្លាំង​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​ពន្ធ​

1 អាទិត្យ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ​សហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​បន្ទន់​ឥរិយាបថ​នៅ​ចំពោះ​មុខ​នៃ​ការ​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​ទៅ​លើ​ទំនិញ​របស់​ខ្លួន​ដែល​នាំ​ចូល​អាមេរិក​។ ថ្មី​ៗ​នេះ ប្រធាន​គណៈ​ក​ម្ម​ការ​អឺរ៉ុប លោ​កស្រី​ឡីយេន​ (Leyen) បាន​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​ផលិត​ដែក​ និង​ក្រោយ​មក​និយាយ​ជា​មួយ​​អ្នក​តំណាង​ក្រុម​ហ៊ុន​ផលិត​​​រថ​យន្ត​​ដើម្បី​រក​វិធី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​ពន្ធរ​បស់​លោក​ត្រាំ​។ ​គោល​ដៅ​នៃ​ការ​ការ​សន្ទនា​គ្នា​លើក​នេះ​ដើម្បី​ប្រមូល​ទិន្ន​ន័យ​ និង​ត្រៀម​ដាក់​ចេញ​វិធាន​ការ​ឆ្លើយ​តប​បន្ថែម​ទៀត​ពី​លើ​ផែន​ការ​ឆ្លើយ​តប​ដំណាក់​កាល​ដំបូង​​ចំពោះ​ការ​ដំឡើង​ពន្ធ​ដែក​របស់​លោ​កត្រាំ​។​…

ទី​ក្រុង​ប្រ៊ុច​សែល៖ ​សហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​បន្ទន់​ឥរិយាបថ​នៅ​ចំពោះ​មុខ​នៃ​ការ​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​ទៅ​លើ​ទំនិញ​របស់​ខ្លួន​ដែល​នាំ​ចូល​អាមេរិក​។ ថ្មី​ៗ​នេះ ប្រធាន​គណៈ​ក​ម្ម​ការ​អឺរ៉ុប លោ​កស្រី​ឡីយេន​ (Leyen) បាន​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​ផលិត​ដែក​ និង​ក្រោយ​មក​និយាយ​ជា​មួយ​​អ្នក​តំណាង​ក្រុម​ហ៊ុន​ផលិត​​​រថ​យន្ត​​ដើម្បី​រក​វិធី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​ពន្ធរ​បស់​លោក​ត្រាំ​។

​គោល​ដៅ​នៃ​ការ​ការ​សន្ទនា​គ្នា​លើក​នេះ​ដើម្បី​ប្រមូល​ទិន្ន​ន័យ​ និង​ត្រៀម​ដាក់​ចេញ​វិធាន​ការ​ឆ្លើយ​តប​បន្ថែម​ទៀត​ពី​លើ​ផែន​ការ​ឆ្លើយ​តប​ដំណាក់​កាល​ដំបូង​​ចំពោះ​ការ​ដំឡើង​ពន្ធ​ដែក​របស់​លោ​កត្រាំ​។​ ផែន​ការ​នេះ​នឹង​ត្រូវ​យក​ទៅ​បោះ​ឆ្នោត​អនុម័ត​នៅ​ចុង​សប្ដាហ៍​នេះ​។ ក្រៅ​ពី​នេះ លោក​ស្រី​ក៏​ត្រៀម​ជជែក​គ្នា​ជា​មួយ​ក្រុម​អ្នក​តំណាង​ក្រុម​​ហ៊ុន​ផលិត​ឱសថ​​​នៅ​​ថ្ងៃ​អង្គារ​។

តម្លៃ​ភាគ​ហ៊ុន​របស់​អាស៊ី និង​អឺរ៉ុប​ រួម​ទាំង​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង​​នៅ​ថ្ងៃ​ចន្ទ​នេះ​ព្រោះ​ក្រុម​អ្នក​វិនិយោគ​ខាង​ទិញ​-​លក់​ភាគហ៊ុន​បារម្ភ​ថា​ការ​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​របស់​លោក​ត្រាំ​នឹង​​ធ្វើ​ឱ្យ​ទំនិញ​នៅ​លើ​ទី​ផ្សារ​ឡើង​ថ្លៃ​។ ដូច្នេះ​​អតិថិជន​នឹង​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទំនិញ​។ អ្នក​វិនិយោគ​ខ្លះ​រហូត​ដល់​​ទៅ​បារម្ភថា​ពិភព​លោក​អាច​នឹង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​ថែម​ទៀត​ផង​។​​

​ក្រុម​អ្នក​តំណាង​ខាង​នាំ​ចេញ​រថ​យន្ត​បាន​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​ខិត​ខំ​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​។ ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​បាន​ជំរុញ​ឱ្យ​អឺរ៉ុប​កាត់​បន្ថយ​ការ​យក​ពន្ធ​ទៅ​លើ​រថ​យន្ត​របស់​អាមេរិក​។ ​កាល​ពី​ខែ​មករា​ ក្រុ​មហ៊ុន​ប៊ី​អឹម​ដាប់​បល​យូ (BMW) របស់​អាល្លឺម៉ង់​ស្នើ​ឱ្យ​អឺរ៉ុប​កាត់​បន្ថយ​អត្រា​ពន្ធ​រថ​យន្ត​អាមេរិក​ដែល​សព្វ​ថ្ងៃ​នេះ​​មាន​១០% គួរ​បន្ថយ​មក​នៅ​២,៥%​។

គណៈ​កម្ម​​ការ​អឺរ៉ុប​ត្រៀម​កោះ​ប្រជុំ​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​ឱសថ​របស់​ស្វីស​ដូច​ជា​រ៉ូស​សេ​ និង​ណូវ៉ាទី​ជា​ដើម​ (Roche & Novartis)។ លោក​ត្រាំ​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា​ផលិត​ផល​សុខា​ភិបាល​អាច​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​និយាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទៅ​។ ប៉ុន្តែ​លោក​ថា​ផលិត​ផល​ខ្លះ​នៅ​តែ​ជាប់​ពន្ធ​ដដែល​​។ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​១​​ទៀត​ បណ្ដា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​បាន​​​អំពាវ​នាវ​ឱ្យ​រួប​រួម​កម្លាំង​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​ពន្ធ​របស់​លោក​​ត្រាំ​។​

នៅ​ថ្ងៃ​នេះ ពួកគេ​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​លុច​ហ្សំ​បួ​។ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បារាំង​ថ្លែង​ថា​អឺរ៉ុប​គួរ​តែ​​ចរ​ចា​គ្នា​ជា​មួយ​អា​មេ​រិក​ដើម្បី​គេច​ផុត​ពី​ការ​ដំឡើង​ពន្ធ​។ រដ្ឋ​មន្ត្រី​រូប​នេះថ្លែង​ថា​បារាំង​មិន​ចង់​​ធ្វើ​សង្គ្រាម​ពាណិជ្ជ​កម្ម​ទេ​។​ បារាំង​គាំទ្រ​ការ​សហ​ការ​គ្នា​ជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ