រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានអំពាវនាវឲ្យអ្នកជិះម៉ូតូទៅកាន់កន្លែងកម្សាន្តគ្រប់កន្លែង សូមកុំភ្លេចពាក់មួកសុវត្ថិភាព បើមិនចងឲ្យមុខផ្ទះមានរោងបុណ្យ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នោះទេ ។
វាជារឿងមិនមែនជាការប្រមាថនោះទេ ប៉ុន្តែជាការព្រួយបារម្ភ និងជាការលើកទឹកចិត្តជំរុញការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេល នៃការខិតជិតឈានចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានយុវជនយុវនារីជាច្រើនបន្តបន្ទាប់ បានធ្វើដំណើរជាក្រុមៗ តាមមធ្យោបាយម៉ូតូ ដើរលេងកម្សាន្តតាមមូលដ្ឋានរបស់ខ្លួន ទាំងនៅរាជធានី និងទីប្រជុំជន ដោយភាគច្រើន មិនបានពាក់មួកសុវត្ថិភាព ។
ត្រង់ចំណុចនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកដល់យុវជន យុវតី ដែលជិះម៉ូតូដើរលេងកម្សាន្ត សូមកុំរំលង កុំភ្លេចឱ្យសោះការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដ្បិតបច្ចុប្បន្ន អត្រានៃការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបំផុត គឺអ្នកជិះម៉ូតូមិនប្រើប្រាស់មួកសុវត្ថិភាព ។
លោកបញ្ជាក់ថា «សម័យនេះ ឪពុកម្ដាយកាន់តែច្រើន គាត់មានលទ្ធភាពទិញម៉ូតូឱ្យកូន ចៅជិះហើយរាជរដ្ឋាភិបាល ក៏មានលទ្ធភាពធ្វើផ្លូវកៅស៊ូ ផ្លូវបេតុង ឬយ៉ាងហោចណាស់ផ្លូវ ក្រាលគ្រួសក្រហម ងាយស្រួលធ្វើដំណើរ ប៉ុន្តែក៏អាចងាយនឹងមានហានិភ័យធ្ងន់ធ្ងរដែរ ប្រសិនបើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយជួបគ្រោះថ្នាក់ដួលបែកក្បាល» ។
ក្នុងន័យនេះលោក ទូច សុឃៈ បាន អំពាវនាវអាណាព្យាបាល ដែលអនុញ្ញាតឱ្យកូនចៅជិះម៉ូតូដើរលេងកម្សាន្តនោះ យកចិត្តទុកដាក់អប់រំណែនាំឱ្យពួកគេពាក់មួកសុវត្ថិភាព បើមិនដូច្នោះទេពួកគេអាចប្រឈមនឹងករណី ដែលតែងកើតមានរៀងរាល់ឆ្នាំ គឺស្របពេលគ្រួសារគេគ្រប់គ្នាកំពុងទទួលទេវតាឆ្នាំថ្មី ខ្លួនបែរជាទទួលសពកូនចៅសាច់ ញាតិយកមកធ្វើបុណ្យយ៉ាងអាណោចអាធ័ម។ មួកសុវត្ថិភាព ត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តម្រូវឱ្យអ្នកបើកបរម៉ូតូទាំងអស់ប្រើប្រាស់ជាចាំបាច់ បើសិនជាមិនប្រើប្រាស់ទេ នឹងទទួលការផាកពិន័យ ។
បើតាមលោក ទូច សុឃៈ បានលើកឡើងថា បើទោះបីក្នុងអំឡុងពេលចូលឆ្នាំថ្មី នគរបាលចរាច រណ៍មមាញឹកច្រើនលើការសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយដ កឃ្លាពីការអនុវត្តច្បាប់ក៏ដោយ ក៏ការពាក់មួកសុវត្ថិភាពនៅតែជាកាតព្វកិច្ចចាំបាច់ដើ ម្បីគោរ ពច្បាប់ និងការពាអាយុជីវិតខ្លួន ។
គួរលឹកថា បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ក្នុងឆ្នាំ២០២៤កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំ ងប្រទេសបានកើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១.៥០៩នាក់ (ជាមធ្យមស្លាប់៤នាក់/ថ្ងៃ) របួសធ្ងន់ចំនួន ២.២៧៣នាក់ របួសស្រាល.១៤៤៧នាក់ និងអ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។ ដោយឡែក ចំពោះគ្រោះថ្នាក់ចរាចរណ៍រយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០២៤ បានកើតឡើងចំនួន ៦៤ករណី បណ្តាលឱ្យមានមនុ ស្សស្លាប់ចំនួន ៣៧នាក់ និងរងរបួស៨៨នាក់៕




ចែករំលែកព័តមាននេះ