ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ៣ថ្ងៃ! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកស្នាក់នៅ និងលេងកម្សាន្តសង្ក្រាន្តខេត្តតាកែវ ជាង១លាន៧សែននាក់

1 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ​៖ រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ ខេត្តតាកែវ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ស្នាក់​នៅ និង​លេង​កម្សាន្ត ចំនួន​ជាង​១​លាន​៧​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស ចំនួន​ជាង ២៧០០​នាក់​។…

ខេត្តតាកែវ​៖ រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ ខេត្តតាកែវ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ស្នាក់​នៅ និង​លេង​កម្សាន្ត ចំនួន​ជាង​១​លាន​៧​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស ចំនួន​ជាង ២៧០០​នាក់​។

ក្រុង​ដូន​កែវ ដែល​រដ្ឋបាល​ខេត្តតាកែវ បាន​រៀបចំ​តាកែវ​សង្ក្រាន្ត នៅ​សួនច្បារ​មាត់បឹង​តាកែវ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​លេង​កម្សាន្ត ចំនួន​ជាង​៨០​ម៉ឺន​នាក់ ។

រដ្ឋបាល​ខេត្តតាកែវ​បានអោយ​ដឹង​ថា ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​១០​របស់​ខេត្ត គឺ ស្រុក​បាទី ស្រុក​គី​រី​វង់ និង​ស្រុក​អង្គរបុរី ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​លេង​កម្សាន្ត យ៉ាងច្រើន​កុះ​រក​ផង​ដែរ ។

ចំណែក​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​បី​ថ្ងៃនេះ ត្រូវ​បាន​ឧត្តមសេនីយត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​ក្នុង​ម្លប់​សន្តិភាព​របស់​ប្រទេស​ជាតិ​យើង​ដែល​មាន​សម្តេច​ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ