ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​ឈើ​០៣​ខ្នង នៅ​ក្បែរ​វត្ត​គល់​ទទឹង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ចំនួន​០៣​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ស្ទើរ​ទាំងស្រុង ដោយសារ​កើត​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី ។ គ្រោះ​អគ្គិភ័យ​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ចំនួន​០៣​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ស្ទើរ​ទាំងស្រុង ដោយសារ​កើត​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី ។

គ្រោះ​អគ្គិភ័យ​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​ក្បែរ​វត្ត​គល់​ទទឹង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា គេ​បាន ឮ​សំឡេង​ផ្ទុះ​ដូច​គេ​បាញ់​កាំ​ជ្រួញ​ចេញពីផ្ទះ​កើតហេតុ ក៏​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​មានការ​ស្រែក​ឆោឡោ​ចេញពីផ្ទះ​ក្បែរ​នោះ ផ្អើល​ពលរដ្ឋ​រត់​មក​មើលឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ ប្រជាពលរដ្ឋ​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ជួយ​ចុះ​មក​អន្តរាគមន៍ ដើម្បី​ការពារ​កុំអោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្បែរ​នោះ ដែល​ភាគច្រើន​សុទ្ធតែ​ជា​ផ្ទះ​ឈើ ។

អគ្គិភ័យ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ស្ទើរ​ទាំងស្រុង ចំនួន​០៣​ខ្នង គឺជា​ប្រភេទ ថ្ម​ក្រោម​ឈើលើទំហំ (៤​ម៉ែត្រ x ៩​ម៉ែត្រ​) ឆេះ​ផ្ទះ​ឈើ​ថ្ម​ក្រោម​ចំនួន ០១​ខ្នង រួម​មាន​សៀវភៅ​ស្នាក់​, អត្តសញ្ញាណប័ណ្ណ​, សំបុត្រ​កំណើត​, សម្លៀក​បំពាក់​បោក​អ៊ុត ចំនួន ៥០​កំ​ផ្លេ ហើយ​បណ្តាល​ឲ្យ​ឆេះ​រោល​ដល់​ជញ្ជាំង​ផ្ទះ​អ្នក​ក្បែរ​ខាង​ចំនួន ០២​ខ្នង​។ ចំពោះករណី​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង៣និង៣០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ ។

ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ឡើយ ។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើ​នឹង​០៨​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពីសា​លា​ខណ្ឌ​ច្បារ​អំពៅ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើ​នឹង​០៤​ម៉ែត្រគូប​, រថយន្ត​របស់​បុរី ប៉េង ហួត ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​ឡាន ស្មើ​នឹង​០៨​ន​ម៉ែត្រគូប និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿ ប្រើ​ប្រាស់​ទឹក​អស់​០១​ឡាន ស្មើ​នឹង​០៦​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ