ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់សប់កង់រថយន្តលើសគីឡូ ផ្ទុះបែ.កក្បា.លស្លា.ប់យ៉ាងរន្ធ.ត់ នៅក្រុងសំពៅពូន

3 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជាង​ប៉ះ​កង់​រថយន្ត​ម្នាក់​ត្រូវ​បាន​ស្លា​.​ប់​ក្រោយ​សប់​កង់​រថយន្ត​លើស​គីឡូ ផ្ទុះ​យ៉ា​ន​ខ្ទាត​មក​បំ​បុក​ក្បាល​ពេញទំហឹង ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​ដែរ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១០…

ខេត្តកណ្តាល ៖ ជាង​ប៉ះ​កង់​រថយន្ត​ម្នាក់​ត្រូវ​បាន​ស្លា​.​ប់​ក្រោយ​សប់​កង់​រថយន្ត​លើស​គីឡូ ផ្ទុះ​យ៉ា​ន​ខ្ទាត​មក​បំ​បុក​ក្បាល​ពេញទំហឹង ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច ។

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ ចំណុច​ស្ពាន​លេខ​៧៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ស្ថិត​នៅ​ភូមិ​កប៉ាល​គឿ​ង សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។

ចំពោះ​ស​.​ព​ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម សេង គឹ​ម​សួ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​របរ (​ប៉ះ​កង់​រថយន្ត​) ទីលំនៅ​ភូមិ​កប៉ាល់​គឿ​ង សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ង់​របស់​ក្រុមហ៊ុន​មួយ​កន្លែង​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក រូប​គាត់​បាន​បើកបរ​រថយន្ត SCANJA ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 5A -3940(​ឡាន​បាញ់​ស៊ីម៉ង់​) បាន​បែក​កង់​មុខ ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត ។

ភ្លាម​ៗ​នោះ ​រូប​គាត់​ក៏​បាន​បើករថយន្ត ​ដើម្បី​រក​ជាង​ប៉ះ​កង់ លុះ​មក​ដល់​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ ក៏​បានឃើញ​ទីតាំង​ជាង​ប៉ះ​កង់​រថយន្ត​ នៅ​ពេល​នោះ​ ជន​រង​គ្រោះជា​ជាង​ប៉ះ​កង់​រថយន្ត ជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​ដោះ​កង់​រថយន្ត​ចេញ រួច​រៀបចំ​ប៉ះ​ជា​ធម្មតា។ ខណៈ​ជន​រង​គ្រោះ​ប៉ះ​កង់​រួចរាល់​ហើយ ជន​រង​គ្រោះ​ ក៏​ចាប់ផ្ដើម​បញ្ចូល​ខ្យល់ ស្រាប់តែ​ផ្ទុះ​បណ្តាល​ឱ្យ​យ៉ា​ន​រថយន្ត​បោ​.​ក​ត្រូវ​ក្បាល​ធ្លា​.​យ​ខួរ​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង ។

ស្រប​ពេល​នោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​ក៏​បាន​ចេញ​មក​មើលឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ទៅ​ហើយ​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ចុះ​ធ្វើកំណត់​ហេតុតែ​ម្ដង ។

បើ​យោង​តាម​ការ​ពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេក និង​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​សប់​កង់​រថយន្ត​លើស​គីឡូ បណ្តាល​ឱ្យ​ផ្ទុះ​ស្លា​.​ប់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ រថយន្ត​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាលប្រគល់ជូន​អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ង់​របស់​ក្រុមហ៊ុនវិញ។ ចំណែក​ស​.​ព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ