ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែ មេសា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីប្រណាំងរទេះគោសាឡី ដែលរៀបធ្វើឡើងនៅទីតាំងមុខមន្ទីរអប់រំខេត្តដែលស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយមានការអញ្ជើឲជាអធិបតីភាពពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្ត្រីរាជការព្រមទាំងអាជ្ញាធស្រុកនឹងបងប្អូនប្រជាពលរដ្ឋចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
គណៈកម្មាធិការរៀបចំការប្រកួត រទេះគោសាលីបានអោយដឹងថា ចូលរួមប្រណាំងមានចំនួន២៥នឹម មកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពង់ចាមនិងមកពីរាជធានីភ្នំពេញ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការរៀបចំពិធីនេះឡើងក្នុងគោលបំណងរក្សាទំលៀមទំលាប់ប្រពៃណីយ៍ វប្បធម៌និងអត្តសញ្ញាញជាតិខ្មែរ អោយប្រជាពលរដ្ឋបានដឹងបានស្គាល់ជាពិសេសយុវជនជំនាន់ក្រោយ អោយចេះរក្សាការពាវប្បធម៌ប្រពៃណីយ៍ដ៍ល្អផូផងរបស់ខ្មែរយើងពីបូរាណមក ដូចពាក្យស្លោកមួយបានលើកឡើង«វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។
លោកអភិបាលខេត្តតាកែវមានប្រសាសន៍បន្តទៀតថា ការរៀបចំពីប្រណាំងគោសាឡីឡើងក៍ដើម្បីបង្កការសប្បាយរីករាយដល់មន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវនៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរចូលមកដល់ខាងមុខឆាប់ៗនេះផងដែរ៕







ចែករំលែកព័តមាននេះ