ខេត្តព្រះសីហនុ ៖ យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើផ្លូវជាងលីមចាស់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
កងកម្លាំងបានឈប់ត្រួតពិនិត្យរថយន្តម៉ាក MUSTANG ពណ៌ក្រហម ស្លាកលេខ កម្ពុជា CHH.NA.9 ដែលបើកបរដោយជនជាតិចិន ១នាក់បានរកឃើញ៖
• អាវុធ ០១ដើម ម៉ាក ZORAKI លេខសម្គាល់ 2914-TD
• បង់ ០១ និងគ្រាប់ចំនួន ១២គ្រាប់
• គ្រឿងញៀនមួយចំនួននៅក្នុងកាបូប ។
ជនសង្ស័យត្រូវបានយកមកសួរនាំ និងស្រាវជ្រាវជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយស្នើបញ្ជូនសុំនុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។ អត្តសញ្ញាណជនសង្ស័យឈ្មោះ: SHI DENG FENG អាយុ៣៦ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនមិននៅជាប់ខ្លួន មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ចែករំលែកព័តមាននេះ