មេដឹកនាំវៀតណាមបានប្រកាសបបួលអាមេរិក អោយសម្រេចចិត្តយកពន្ធសួន្យភាគរយដូចគ្នាចំពោះទំនិញអាមេរិកនិងវៀតណាម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Viet Nam News នៅថ្ងៃទី៤ ខែមេសា នេះ។
ទន្ទឹមជាមួយគ្នាន មេដឹកនាំវៀតណាម លោក តូ ឡឹម អគ្គលេខាធិការបក្សវៀតណាម ដែលបានទូរស័ព្ទទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ក៏បានត្រៀមដើម្បីចរចាជាមួយអាមេរិកផងដែរ។
វៀតណាមបានបង្ហាញជំហរបែបនេះ បន្ទាប់ពីលោកត្រាំ សម្រេចចិត្តដាក់ពន្ធចំណែក៤៦% លើទំនិញវៀតណាមដែលនាំចូលទីផ្សារប្រទេសអាមេរិក។
ចំណែកកម្ពុជាក៏បានប្រកាសពន្ធត្រឹមតែ៥% សម្រាប់ទំនិញអាមេរិកនាំចូលប្រទេសកម្ពុជា ហើយ ចង់អោយមានការចរចាបន្ធូរបន្ថយពន្ធផងដែរ បន្ទាប់ពីអាមេរិកដាក់ពន្ធ៤៩% លើទំនិញកម្ពុជា៕
ចែករំលែកព័តមាននេះ