ឆេះជាន់ទី២នៃអគារកាស៊ីណូមួយកន្លែង នៅច្រកទ្វារទ្វេភាគីតន់ហន់
- កំពត
ខេត្តកំពត ៖ មានករណីឆេះជាន់ទី២នៃអគារកាស៊ីណូសុខគឹមម៉េង នៅច្រកទ្វារទ្វេរភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។
កន្លះម៉ោងក្រោយមក អគ្គិភ័យខាងលើ ត្រូវបានរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកកំពង់ត្រាចអន្តរាគមន៍បាញ់ទឹកពន្លត់ដោយជោគជ័យ មិនមានការឆេះរាលដាលទៅបន្ទប់ផ្សេងទៀតឡើយ ។
ជុំវិញករណីអគ្គិភ័យខាងលើនេះ ពុំទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែគេបានសន្និដ្ឋានថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង និងគ្មានមនុស្សនណាម្នាក់រងរបួសនោះទេ ៕


ចែករំលែកព័តមាននេះ