ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះបាតុ​​កម្ម​​ជាថ្មី​នៅ​​ស៊ីរី​​បណ្តាល​​​ឱ្យ​​​ស្លា.ប់​បាតុករ​​​៩នាក់​​ទៀត​

12 ឆ្នាំ មុន

​មនុស្សយ៉ាង​ហោចណាស់​​៩នាក់ទៀត​​​បាន​ស្លា.ប់​បាត់​បង់ជីវិត​​ក្នុងការ​​​ផ្ទុះបាតុកម្ម​​រយៈ​ពេល​មួយ​ថ្ងៃ​នៅទូទាំង​ប្រទេសស៊ីរី​ កាលពីថ្ងៃទី​​​២ កក្កដា ​​កន្លងមក ដោយ​ក្នុងនោះ​​៦​នាក់បានត្រូវ​ស្លា.ប់​​​នៅក្នុងទីក្រុង Homs ភាគខាង​លិច​ប្រទេស​​​ ​និង​​​៣នាក់ទៀត​​​ស្លា.ប់​នៅ​​តំបន់​​ជាយ​ក្រុង​​​ដាម៉ាស់ ។ ​បាតុកម្ម​នេះ​បាន​ផ្ទុះ​ឡើង​​​

​មនុស្សយ៉ាង​ហោចណាស់​​៩នាក់ទៀត​​​បាន​ស្លាប់​បាត់​បង់ជីវិត​​ក្នុងការ​​​ផ្ទុះបាតុកម្ម​​រយៈ​ពេល​មួយ​ថ្ងៃ​នៅទូទាំង​ប្រទេសស៊ីរី​ កាលពីថ្ងៃទី​​​២ កក្កដា ​​កន្លងមក ដោយ​ក្នុងនោះ​​៦​នាក់បានត្រូវ​ស្លាប់​​​នៅក្នុងទីក្រុង Homs ភាគខាង​លិច​ប្រទេស​​​ ​និង​​​៣នាក់ទៀត​​​ស្លាប់​នៅ​​តំបន់​​ជាយ​ក្រុង​​​ដាម៉ាស់ ។ ​បាតុកម្ម​នេះ​បាន​ផ្ទុះ​ឡើង​​​នៅ​ពេល​​ពួក​អ្នក​​បន់ស្រន់​​ចូលរួម​ពិធីបន់​ស្រន់​​​​បួង​សួង​​ប្រចាំ​សប្តាហ៍​​​​ចាប់តាំងពី​​ការ​​បះ​បោរ​នៅ​​ប្រទេសស៊ីរី​​​​​កើ​តមាន​ឡើង​កាល​ពី​​​៣ខែមុន​មក​។​

ទូរទស្សន៍​រដ្ឋស៊ីរី​​រាយការណ៍​​ថា ក្នុងបាតុ​កម្ម​នោះ​បុរស​​​ប្រដាប់អាវុធជា​ច្រើ​ននាក់​​បានបាញ់​​រះលើ​​ប៉ូលិស​​ប្រឆាំង​កុប្ប​​កម្ម​​ និង​ជនស៊ីវិល​ បណ្តាល​ឱ្យ​ស្លាប់ជនស៊ីវិល​​​​​ជាច្រើននាក់​។​ បាតុ​ករជា​ច្រើន​​​រយនាក់​កំពុងធ្វើ​បាតុកម្ម​​​នៅ​ក្នុង​ទីក្រុង Homs ភាគខាង​លិចប្រទេស​ ហើយ​កង​កម្លាំង​​​សន្តិសុខ​​​បានបង្ក្រាប​​​ដោយ​ហិង្សា​​​ប្រឆាំង​ហ្វូង​​បាតុករ​ទាំង​នេះ​។​

រដ្ឋមន្ត្រី​​ការបរទេស​​​អាមeរិក​​​លោកស្រីហ៊ីល ឡារី គ្លីនតុន ​បានថ្កោល​ទោស​​យ៉ាង​ខ្លាំង​​ចំពោះ​ការបង្ក្រាប​​​​ដោយកង​កម្លាំង​​​សន្តិសុខ​​​​ស៊ីរី ប្រឆាំង​​ហ្វូង​បាតុ​ករ​ដោយ​​លោកស្រី​​ថ្លែង​ថា ​ពេលជិត​​អស់ហើយ ​​សម្រាប់លោកប្រធានាធិបតី​​​​​​បា​ចា​អាល់​អាសាដ ​​ចាប់ផ្តើម​​​​ការ​ចរចា​ផ្នែក​​នយោ​បាយ​​ដ៏មាន​​អត្ថ​ន័យ​​ជាមួយ​ហ្វូងបាតុករ​​ប្រឆាំង​​​រដ្ឋាភិបាល ។

កាលពី​​ថ្ងៃទី​​២ កក្កដា ​​កន្លង​មក លោក​អា​សាដ ​បាន​បណ្តេញ​​អភិបាល​ក្រុង​​​ Homs ចេញ​ពី​តំណែង​​​ដោ​យ​លោកចោទប្រកាន់​​ថា អភិ​បាល​ក្រុង​​រូបនេះ​អនុញ្ញាត​​ឱ្យមានការ​ធ្វើបាតុកម្ម​ប្រឆាំង​របប​​​របស់លោក​បណ្តាល​ឱ្យស្លាប់​មនុស្ស​ជា​ច្រើន​​នាក់ ។ ក្រុង Homs ជា​កន្លែង​​​​ធ្វើបាតុ​កម្ម​ប្រឆាំង​​​លោកអាសាដ​​​យ៉ាង​ខ្លាំង​​ក្លា​។​

តាមព័ត៌​មាន​​​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ថា ប្រធា​នាធិបតី​ស៊ីរីបានចុះហត្ថលេខា​​​លើ​​​​ក្រិត្យ​មួយ​​បណ្តាញ​​​អភិបាល​ក្រុង​​​ Homs លោក Ahmad Khaled Abdel Aziz ចេញពីតំណែង ៕​