ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​​បំភ្លឺ​ថា​ពុំ​មាន​អគារ​ផ្អៀង​ស្រុត ​ឬ​ស្នាមប្រេះស្រាំទេ​ ពេល​រញ្ជួ.យ​ដី​នៅ​ថៃ​និង​​មីយ៉ាន់ម៉ា

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បំភ្លឺ​ព័ត៌មាន​ពុំ​មាន​អគារ​ផ្អៀង​ស្រុត​ឬ​ប្រេះស្រាំ​និង​មាន​ស្នាក់​ស្នាម​គួរ​អោយ​កត់សំគាល់​ទេ​ នៅ​ពេល​រញ្ជួយ​ដី​នៅ​ថៃ​និង​ភូមា​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥​ ។ ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​ពី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៨ ខែមីនា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បំភ្លឺ​ព័ត៌មាន​ពុំ​មាន​អគារ​ផ្អៀង​ស្រុត​ឬ​ប្រេះស្រាំ​និង​មាន​ស្នាក់​ស្នាម​គួរ​អោយ​កត់សំគាល់​ទេ​ នៅ​ពេល​រញ្ជួយ​ដី​នៅ​ថៃ​និង​ភូមា​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥​ ។

​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​ពី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ​សំណង់​ដែល​កំពុងធ្វើការ​នៅ​តាម​អគារ​ខ្ពស់​ៗ​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ មានការ​ភ្ញាក់ផ្អើល​រត់​​ឈូ ឆចុះ​ពីលើ​អគារ ដោយ​និយាយ​ត​ៗ​គ្នា​ថា​ មានការ​រញ្ជួយ​ផែនដី​ធ្វើ​អោយ​អគារ​មាន​សភាព​ញ័រ​និង​ផ្អៀង​ស្រុត​មួយ​ចំហៀង​។

ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ ក្រុមការងារ​រដ្ឋបាល​ក្រុង​និង​សង្កាត់​នាំ​ដោយ​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ឃើញ​ថា ពុំ​មាន​ដូច​ការ​លើក​ឡើង​នោះ​ទេ ស្ថានភាព​អគារ​នៅ​ដដែល ពុំ​មាន​ផ្អៀង​ស្រុក​ចុះ​ឬ​ប្រេះស្រាំ ឬ​មាន​ស្លាក់​ស្នាម​​អ្វី​គួរ​អោយ​កត់សម្គាល់​នោះ​ទេ រហូត​មក​ដល់​ពេល​ជូនដំណឹង​នេះ​ស្ថាន​បាន​ស្ងប់ស្ងាត់​វិញ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ