កម្សាន្តចុងសប្តាហ៍


មិនបាច់ទេ!
-អាឡូ! ​​លោក​​វេជ្ជបណ្ឌិត​​ជួយខ្ញុំ​ផង​ កូន​តូច​ខ្ញុំ​លេប​ស្រោមអនាម័យ​​ចូលពោះ​​ហើយ​។​
-កុំ​ព្រួយ, ​ខ្ញុំទៅ​ភ្លាម​!
ប៉ុន្តែ​​​លោកវេជ្ជបណ្ឌិត​​មិនទាន់​​​ចេញ​ផុត​​​គ្លីនិក​ផង ​ទូរស័ព្ទ​​រោទ៍​ទៀត​​៖
-អាឡូ ! ​លោកវេជ្ជបណ្ឌិត​​មិន​​បាច់​ជួយខ្ញុំ​ទេ ខ្ញុំរកបាន​ស្រោមអនាម័យ​​មួយទៀត​ហើយ​, កំពុង​​ប្រើ​វា​៕

ប្រមូលផ្តុំ
ចូលបន្ទប់​​​តាំង​​វត្ថុ​អនុស្សាវរីយ៍​ អតិថិជន​នឹក​ឆ្ងល់​សួរ​ម្ចាស់ទី​កន្លែង​​ដែលជា​អ្នក​​ចម្រៀង​​ ៖
-ធម្មតា​​អ្ន​​ក​ចម្រៀង​ច្រើន​ដាក់​​តាំង​បាច់ផ្កា​ កម្រង​ផ្កា ឬ​តុក្កតា​ផ្សេងៗ​ដែលពួក​អ្នកស្តាប់​​ជូន។ ​ចុះហេតុ​ម៉េច​​លោកតាំង​សុទ្ធតែ​​​ស្បែក​​ជើង​​​និង​​ដបទឹកសុទ្ធ​​ទៅវិញ​?
-អ្នកស្តាប់ជូន​​អី​យើងប្រមូល​​​របស់​នោះ​​ដាក់តាំង​​អ៊ីចឹង​ហើយ ៕

ថ្នាំលក់​លែង​ដាច់
ម្ចាស់​ហាង​​លក់ថ្នាំ​​សម្រក​ទម្ងន់​ពីរនាក់​និយាយ​គ្នា​ ៖
-មិនយូរប៉ុន្មាន​​ទៀត​ទេ ថ្នាំសម្រកទម្ងន់​​​របស់​ពួក​យើង​​​នឹង​​លក់​​លែង​ដាច់ហើយ​។​
-ម៉េច​​អ៊ីចឹង?
-​ព្រោះទំនិញ​​គ្រប់យ៉ាង​​ឡើង​ថ្លៃ​តាម​​ប្រេង​សាំង​​ ធ្វើ​ឱ្យ​​មនុស្ស​​ហូបចុក​​​លែ​ងគ្រប់គ្រាន់,​ ដល់​​ពេលនោះ​គេ​ស្គម​ដោយ​ខ្លួនឯង ចាំ​បាច់អីត្រូវ​ការ​ថ្នាំ​​សម្រក​ទម្ងន់​​​​របស់ពួកយើង​ទៀត?

អ្នក​មូលដ្ឋាន
បុរស​ស្រវឹង​​ដាបពីរនាក់​​​បោះ​​ជំហាន​ទ្រេត​​ទ្រោត​ចេញពី​​​តៀមស្រា ​រួចបន្ត​ដំណើរ​​ក្រោម​ពន្លឺ​​ព្រះចន្ទ​ពេញ​បូ​ណ៌មី​​ភ្លឺ​​​ត្រជាក់ ។ ​បុរស​ម្នាក់​​​ងើយ​​​សម្លឹង​មេឃ, ​និយាយ ៖​
-​យប់នេះ​​សប្បាយ​ណាស់,​ មើល​ន៎​លោក​ខែ​​មូលក្រឡង់​។​
-អេស, ​បង​ឯង​ស្រវឹង​លែង​​ដឹង​អីហើយ, មិន​មែន​​លោកខែ​ទេ ព្រះ​​អាទិត្យ​​តើ​។​
ពេលពួកគេ​​កំពុង​ជជែកគ្នា​​ ម្នាក់​ថា​លោកខែ ​ម្នាក់​ថាព្រះអាទិត្យ ស្រាប់តែ​​​លេច​ជនស្រវឹង​​​ទ្រេត​ទ្រោតម្នាក់ទៀត​​មក​ដល់ ​ហើយក៏ត្រូវ​ពួក​គេ​ស្នើ​​ឱ្យជួយ ៖
-​សូមបង​ជួយ​​កាត់ក្តី​​​ឱ្យពួកខ្ញុំ​​បន្តិច, លើ​មេឃ​​នោះ​​ជា​ព្រះចន្ទ​​ ឬ​ព្រះអាទិត្យ​?
ជនទី​​បីគ្រវីក្បាល ៖
-សុំ​ទោស​, ​ខ្ញុំ​មិន​​​មែន​​អ្នក​​មូលដ្ឋាននោះផង ដូច្នេះ​​ខ្ញុំ​​​​ក៏​មិន​ដឹង​​​ដូចគ្នា​ថា ​​របស់​មូល​ៗលើ​មេឃ​នៅមូលដ្ឋាន​នេះ​ជា​ព្រះចន្ទ ឬ​ព្រះអាទិត្យ​​​ផង៕

អនុវត្ត​​កិច្ច​សន្យា
ប្រពន្ធ​សួរប្តី ៖
-អ្នក​ណា​​​ទូរស័ព្ទ​​​មករក​​អីហ្នឹង​?
-អ្នកធ្វើ​​ការ​នៅ​ក្រសួង​ជាមួយ​​​គ្នា​​​​ហៅ​​បង​។​
-អ្ហា៎, ក្រែង​ថ្ងៃ​អាទិត្យ​​​សម្រាកអ្ហី, ​ម៉េច​​​ហៅ​ទៅ​ទៀត​។​
-សម្រាក​​គឺ​សម្រាក​ហើយ ​​តែ​ទោះ​សម្រាក​យ៉ាង​​ណាក៏ត្រូវ​​អនុវត្ត​កិច្ច​​​សន្យាដែរ ។​
-កិច្ច​សន្យា​​អី?
-គឺកិច្ចសន្យា​​យប់នេះ​​​ជួបជុំ​គ្នា​ផឹក​​​​ឱ្យណា​ណី​​​ម្តង ​មិន​ស្រវឹង​​អត់​​​​ឱ្យ​ចូលផ្ទះ ៕

ស្មើ​ភាព
លោក​​យាយម្នាក់​​​​ត្រឡប់​ពី​ពិនិត្យ​​​​ជំងឺ​នៅ​​​មណ្ឌល​​សុខភាព និយាយប្រាប់​​អ្នកជិត​ខាង ៖
-​អ្នកធ្វើការ​​នៅ​មន្ទីរពេទ្យ​​​​ដែលខ្ញុំ​​ទៅមើល​​ជំងឺ​នោះ ​​រក្សា​ចរិត​ស្មើ​​ភាពល្អ​ណាស់​។​
-ស្មើ​ភាព​​យ៉ាងម៉េច​​លោកយាយ​?
-គឺតាំង​ពីគ្រូពេទ្យ, គិលានុបដ្ឋាយិកា រហូត​ដល់​​អ្នក​ធ្វើ​​អនាម័យ​​​មានសិទ្ធិ​​គំហក​សម្លុត​​អ្នកជំងឺ​​ដូចគ្នាទាំង​អស់​៕​

អ៊ីចឹង​​​ក៏សួរ​ដែរ
បុរសម្នាក់​​ទ្រាំមិនបាន​​ក៏​សួរ​​ភ្នាក់​ងារ​​​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់នៅមូលដ្ឋាន​​របស់ខ្លួន​ ៖
-​ហេតុម៉េច​​​រាល់​​​លើក​ក្មេងៗ​កាប់​ចាក់គ្នា ​​ក្មួយ​​​​មិនស្រូត​​មក​ឱ្យទាន់ហេតុការណ៍, ចាំ​ទាល់តែ​​​ចប់​អស់បាន​មក​?
-អ៊ីចឹង​​​ក៏​សួរដែរ, បើ​​ខ្ញុំ​មក​​ពេល​ពួក​វា​​​កំពុង​កាប់ចាក់គ្នា​ ពួកវា​នឹង​​រត់បាត់​​អស់ អត់​ទាន់​​​មាន​អ្ន​ក​ឈ្នះ អ្នក​ចាញ់ ។ បើ​​​អត់ទាន់​​មាន​អ្នក​ឈ្នះ​​​អ្នកចាញ់ តើខ្ញុំ​​សន្និដ្ឋាន​​​អ្នក​ណា​ខុស​​ អ្នក​​ណា​ត្រូវ ម៉េច​កើត​ទៅ?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ