ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​នៅ​បង់ក្លា​​ដែស​​ស្លា.ប់​១៧​នាក់

12 ឆ្នាំ មុន

​ប្រភព​​ព័ត៌​មាន​​ផ្លូវការ​​រាយការណ៍​​កាល​ពី​ថ្ងៃ​ទី២ កក្កដា ​​ថា ​ចំនួន​សរុប​នៃជនរងគ្រោះ​​​ដោយ​សារការ​បាក់​ដី​ដែល​​កើត​មាន​​កាលពីថ្ងៃព្រឹក​ថ្ងៃទី១ កក្កដា ​កន្លងមកនេះ ក្នុងទីក្រុង​ជីតាហ្គុង ភាគ​អា​គ្នេយ៍​​​បង់ក្លាដែស​​បានឡើង​ដល់​១៧នាក់ ។ លោករូហ៊ុល ​អាមីន​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់

​ប្រភព​​ព័ត៌​មាន​​ផ្លូវការ​​រាយការណ៍​​កាល​ពី​ថ្ងៃ​ទី២ កក្កដា ​​ថា ​ចំនួន​សរុប​នៃជនរងគ្រោះ​​​ដោយ​សារការ​បាក់​ដី​ដែល​​កើត​មាន​​កាលពីថ្ងៃព្រឹក​ថ្ងៃទី១ កក្កដា ​កន្លងមកនេះ ក្នុងទីក្រុង​ជីតាហ្គុង ភាគ​អា​គ្នេយ៍​​​បង់ក្លាដែស​​បានឡើង​ដល់​១៧នាក់ ។

​​លោករូហ៊ុល ​អាមីន​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់ ​របស់ពួកអ្នក​ជួយ​សង្គ្រោះ​​​និយាយ​ប្រាប់​គឺ​ភ្នាក់​ងារ​​​ព័ត៌​មាន​ចិន​ស៊ីហួ​តាមទូរស័ព្ទ​​ពីទីក្រុង​​ជីតា​​ហ្គុង ​ស្ថិតនៅ​​ចម្ងាយ​ប្រមាណ​ជា​​២៤​២គ.ម​ ភាគ​អាគ្នេយ៍​រដ្ឋធានី​​ ដាក់កា ថា ពួក​អ្នក​ជួយ​សង្គ្រោះ​​​​បានរក​ឃើញ​សាកសព​មនុស្ស​៥​នាក់​​ទៀត​​កាល​ពី​យប់​ថ្ងៃ​ទី១ ​​មក ព្រឹកថ្ងៃទី២ កក្កដា ​ធ្វើ​ឱ្យ​ចំនួន​​អ្នកស្លាប់​​​សរុបឡើង​ដល់​១៧​នាក់​ដោយសារ​ការបាក់​ដី​នោះ ។

​ដីនៅចង្កេះ​​កូនភ្នំ​​មួយបានបាក់សង្កត់​​​លើ​គេ​ហដ្ឋាន​​តូចៗ​ជាច្រើន​ ខណៈ​​​ដែលមានភ្លៀង​​ធ្លាក់​ខ្លាំង​នៅភាគអាគ្នេយ៍​​ប្រទេស ។ លោកអា​មីន និយាយថា គេ​បានរកឃើញ​មនុស្ស​ម្នាក់​នៅ​រស់រាន​មានជីវិត​​ពីក្រោម​គំនរ​បាក់​បែក ៕