ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​ប្ល.ន់​រថយន្ត​លើ​ផ្លូវ​ល្បឿន​លឿន ចោរ​ប្រដាប់​អាវុ.ធ បាន​ឆ.ក់​ទូរស័ព្ទ​អ្នកដំណើរ និង​បា.ញ់​តដៃ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​២​នាក់​ដែល​ជា​មុខសញ្ញា​ឆក់ ប្លន់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​នៅ​ម្តុំ​ខាងកើត​ផ្សារ​ថ្នល់ទទឹង ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ។…

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​២​នាក់​ដែល​ជា​មុខសញ្ញា​ឆក់ ប្លន់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​នៅ​ម្តុំ​ខាងកើត​ផ្សារ​ថ្នល់ទទឹង ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ។ ចំណែក​ម្នាក់​ទៀត​បាន​បាញ់​តដៃ​ជាមួយ​នគរបាល​ហើយ​បាន​រត់គេច​ខ្លួន​ឡើង​ទៅ​កាន់​ផ្លូវ​លឿន​លឿន រួច​បាន​ភ្ជង់​ប្លន់​រថយន្ត​១​គ្រឿង​ម៉ាក​Lexus GX-470 ពី​អ្នកដំណើរ​១​គ្រួសារ​ដែល​កំពុង​ឈប់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ម្ដុំ​អូរ​ក្រាំង​អំបិល ខេត្តកំពង់ស្ពឺ បាន​សម្រេច ។

បន្ទាប់​មក​ទៀត​បើក​គេចខ្លួន​ត្រលប់​ចូល​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​វិញ​ដោយ​បំ​បុក​បា​រ៉ា​ស់​បញ្ជរ​បង់ប្រាក់​ផ្លូវ​ល្បឿន​លឿន និង​បើក​បំ​បុក​នគរបាល​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​នគរបាល​២​នាក់​រង​របួស ហើយ​រថយន្ត​នោះ​រង​ការ​ខូចខាត​ខ្ទេច​មុខ​រួច​ទុក​រថយន្ត​នោះ​ចោល ។ បន្ទាប់​មក​ខ​ល​ហៅ​បងប្រុស​របស់​ខ្លួន​ម្នាក់​ជា​ទាហាន​ឲ្យ​បើករថយន្ត​ម៉ាក​Lexus LX -470 ១​គ្រឿង​ទៀត​ទៅ​ទទួល​ខ្លួន​គេច​ចេញពី​ការ​តាម​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច​រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ក៏​បាន​គេចខ្លួន​ចូល​ព្រៃ​បាត់​ដោយ​សុវត្ថិភាព ហើយ​បងប្រុស​ដែល​ជា​ទាហាន​ម្នាក់​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ជាមួយ​រថយន្ត​ម៉ាក​Lexus LX -470 ១​គ្រឿង​ខាងលើ​នោះ​ផង​ដែរ ។

ដោយឡែក​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ឯណោះ​វិញ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​ថា ករណី​នេះ​មិនមែន​ជា​ករណី ប្លន់​នៅ​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ ជា​ករណី​ឆក់ ។

ហេតុ​ការ​នេះ​មុន​ដំបូង​គឺជា​សកម្មភាព​ឆក់​កាបូប​ដែល​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្រោយមក​ទើប​ឈាន​ដល់​ការ​ភ្ជង់​ប្លន់​រថយន្ត នៅ​ត្រង់​ចំណុច​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​គ្នា​ក្នុង​នោះ​ម៉ូតូ​ម៉ាក Honda ADV ព​ណ៍​ខ្មៅ​១​គ្រឿង​និង​ម៉ាក​Click ព​ណ៍​ស​១​គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​ពិតប្រាកដ​១​ដើម និង​អាវុធ​ប្រើ​ហ្គា​ស​១​ដើម គឺជា​មុខសញ្ញា​ចោរប្លន់ និង​ឆក់​ប្រដាប់​ដោយ​អាវុធ ដែល​ឆក់​តែ​ឈុត​ធំ​ៗ​ដូច​ជា​អ្នកលក់​មាស​និង​លក់​ទូរស័ព្ទ​ជាដើម ។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ម្តុំ​ខាងកើត​ផ្សារ​ថ្នល់ទទឹង ស្រុក​អង្គស្នួល បាន​សម្រេច​រួច​ព្យាយាម​គេចខ្លួន​បាត់​ស្រមោល ហើយ​ទូរស័ព្ទ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​Icloud បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ខណៈ​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​Icloud ដែល​ភ្ជាប់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​នោះ ហើយ​តាម​ជនសង្ស័យ​រហូត​ដល់​ក្នុងភូមិ​សាស្ត្រ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទើប​ទាន់​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង​ទន្ទឹម​គ្នា​លើ​ផ្លូវ​បេតុង​១​ខ្សែ ។ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បើករថយន្ត​កៀរ​ឲ្យ​ឈប់ ហើយ​ត្រូវ​ជនសង្ស័យ​រត់គេច​ខ្លួន​និង​បាញ់​ស្រោច​លើ​សមត្ថកិច្ច ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​នោះ​ទេ ហើយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ខាងលើ ព្រមទាំង​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម ចំណែកឯ​ម្នាក់​ទៀត​បាន​ព្យាយាម​បាញ់​តបត និង​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

សមត្ថកិច្ច​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា​ជនសង្ស័យ​ម្នាក់​នោះ​បាន​កាន់​អាវុធ​ខ្លីរ​ត់ទៅ​តាម​ខ្លួន​ឡើង​ទៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ -​ព្រះ​សីហ​នុ ហើយ​បាន​ភ្ជង់​ប្លន់​យក​រថយន្ត​១​គ្រឿង​ម៉ាក​Lexus GX-470 ពណ៌​ស ពី​អ្នកដំណើរ​១​គ្រួសារ​ដែល​កំពុង​ឈប់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​ត្រង់​ចំណុច​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ពេល​នោះ​ជនសង្ស័យ​បាន​ឡើងឈរ​តោង​លើ​រថយន្ត​ចំហៀង​ខាងស្ដាំ ហើយ​ដៃ​កាន់​កាំភ្លើងខ្លី​១​ដើម​ភ្ជង់​ប្លន់​ឲ្យ​ជន​រង​គ្រោះ​ទាំងអស់​ចុះ​ចេញពី​រថយន្ត ហើយ​ជន​រង​គ្រោះ​ច្រើន​នាក់​មាន​ចាស់​មាន​ក្មេង​បាន​នាំ​គ្នា​ចុះ​ចេញ​និង​ប្រមូល​យក​អី​វាន់​ចេញ​បាន​ខ្លះ បន្ទាប់​មក​ជន​នោះ​បាន​បើករថយន្ត​ខាងលើ​ចេញ​ទាំង​ចំហរទ្វារ​ក្រោយ​ទៅ​បាត់​(​យោង​តាម​រូប​វី​ដេ​អូ​ដែល​ថត​បាន​ដោយ​អ្នកដំណើរ ) ។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ប្លន់​រថយន្ត​បាន​ជនសង្ស័យ​បាន​បើករថយន្ត​គេច​តាម​តាម​ច្រក​កំពង់ស្ពឺ​កើត និង​បាន​បុក​បា​រ៉ា​ស់​បញ្ជរ​បង់ប្រាក់​ផ្លូវ​ល្បឿន​លឿន រួច​ត្រលប់​ក្រោយ​តាម​ផ្លូវជាតិ​លេខ​៤​វិញ ហើយ​ដល់​ផ្សារ​ថ្នល់ទទឹង​បាន​បើក​បំ​បុក​នគរបាល​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​រង​របួស​២​នាក់ ដោយ​ម្នាក់​របួស​ជើង​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ ។

បន្ទាប់​មក​បាន​បើក​គេចបន្ត​ទៅ​តាម​ផ្លូវជាតិ​លេខ​៤​ដដែល​រហូត​ដល់​ត្រង់​ចំណុច​ជិត​ផ្សារ​អង្គស្នួល ស្ថិត​នៅ​ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល បាន​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​ចំបក់ និង​ខ​ល​ហៅ​បងប្រុស​របស់​ខ្លួន​ម្នាក់​ជា​ទាហាន​ម្នាក់​ឲ្យ​ទៅ​ទទួល លុះ​ពេល​ទៅ​ដល់​ក្នុងភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៏​ទុក​រថយន្ត​ខាងលើ​ចោល​រួច​ចុះរ​ត់ទៅ​ឡើង​ជិះ​រថយន្ត​ម៉ាក​Lexus LX -470 របស់​បងប្រុស​ដែល​កំពុង​ឈប់​ចាំ​រួច​ជា​ស្រេច ដើម្បី​គេច​ពី​ការ​តាម​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច ។

ជនសង្ស័យ​និង​បងប្រុស​បាន​ដឹក​គ្នា​គេចខ្លួន​រហូត​ដល់​វត្ត​អង្គ​ថ្ម ព្រំប្រទល់​សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ទើប​ឈប់​រថយន្ត ហើយ​ជនសង្ស័យ​រូប​នោះ​បាន​គេចខ្លួន​ចូល​ព្រៃ​បាត់​ដោយ​សុវត្ថិភាព​ដោយ​ជាប់​ទៅ​ជាមួយ​អាវុធ​ខ្លី​១​ដើម​ផង ដោយឡែក​បងប្រុស​ដែល​ជា​ទាហាន​ម្នាក់​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​រួម​ជាមួយ​រថយន្ត​ម៉ាក​Lexus LX -470 ១​គ្រឿង​ខាងលើ​នោះ​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​ហេតុ​ការ​ខាងលើ​នោះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ដូច​ខាងក្រោម​៖ ចំពោះ​ករណី​ខាងលើ​នេះ ជា​ករណី (​ឆក់​) ដោយ​មានមុខ​សញ្ញា ចំនួន​០២​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង ធ្វើ​សកម្មភាព ឆក់ ទៅ​លើ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ និង​ជនសង្ស័យ​០១​នាក់​ទៀត​រត់គេច​ខ្លួន​។ ក្នុង​ពេល​កិច្ច​ប្រតិបត្តិការ​ដែល​សមត្ថកិច្ច​ដេញ​តាម​ជនសង្ស័យ​រត់គេច​ខ្លួន​នេះ ជនសង្ស័យ​បាន​ផ្ទុះអាវុធ​មក​លើ​កម្លាំង​សមត្ថកិច្ច​យើង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ស្ទាក់​និង​បាន​ដេញ​មុខសញ្ញា​នេះ​ត្រឡប់​មក​ខាង​ផ្លូវជាតិ​លេខ​៥១​វិញ​។

ពេល​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ចំណែក​០១​នាក់​ទៀត​រត់គេច​ខ្លួន​ទៅ​ផ្លូវ​ល្បឿន​លឿន និង​បាន​ភ្ជង់​រថយន្ត​ជន​រង​គ្រោះ​ក្នុង​រូបភាព​នោះ​ជិះ​គេចខ្លួន​។ បញ្ជាក់ ៖ ករណី​នេះ មិនមែន​ជា​ករណី ប្លន់ នៅ​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ ជា​ករណី ឆក់ ជន​រង​គ្រោះ​ជិះ​ម៉ូតូ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​ពាក់ព័ន្ធ​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ