ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាណឺម៉ាកផ្ទុះ​កំហឹង​បន្ទាប់ពី​អា​មេ​រិ​ក​ថា​មិន​សូវ​ការ​ពារ​កោះ​ហ្គ្រីន​លេន​

2 ថ្ងៃ មុន

ទី​ក្រុង​ខូផឹន​ហា​ហ្គឹន​៖ ដាណឺម៉ាក​និយាយពេប​មាត់​ដាក់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ចំពោះ​ការ​ចិញ្ចឹម​ចិត្ត​ចង់​បាន​កោះ​ហ្គ្រីន​លេន​មក​ធ្វើ​ជា​ទឹក​ដី​របស់​អាមេរិក​។ លោក​ត្រាំ​លើក​ហេតុ​ផល​ថា​លោក​ចង់​បាន​កោះ​នេះ​ដើម្បី​មិន​ត្រឹម​តែ​ថែ​រក្សា​សន្តិ​សុខ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ពិភព​លោក​ទាំង​មូល​។ ជាកិច្ច​ឆ្លើយ​តប រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺម៉ាក​ថ្លែង​ថា​ប្រទេស​របស់​លោក​ (ដាណឺម៉ាក) បាន​ចំណាយ​ថវិកា​​ជា​ច្រើន​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​នៅ​តំបន់​មហា​សមុទ្រ​ទឹក​កក​អាក​ទិច​។ ​លោ​កថា​ដាណឺម៉ាក​​​បើក​ទ្វារចំហ​​ជា​និច្ច​សម្រាប់​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ជា​មួយ​អាមេរិក​។​ ​លោក​ឡាស់​…

ទី​ក្រុង​ខូផឹន​ហា​ហ្គឹន​៖ ដាណឺម៉ាក​និយាយពេប​មាត់​ដាក់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ចំពោះ​ការ​ចិញ្ចឹម​ចិត្ត​ចង់​បាន​កោះ​ហ្គ្រីន​លេន​មក​ធ្វើ​ជា​ទឹក​ដី​របស់​អាមេរិក​។ លោក​ត្រាំ​លើក​ហេតុ​ផល​ថា​លោក​ចង់​បាន​កោះ​នេះ​ដើម្បី​មិន​ត្រឹម​តែ​ថែ​រក្សា​សន្តិ​សុខ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ពិភព​លោក​ទាំង​មូល​។ ជាកិច្ច​ឆ្លើយ​តប រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺម៉ាក​ថ្លែង​ថា​ប្រទេស​របស់​លោក​ (ដាណឺម៉ាក) បាន​ចំណាយ​ថវិកា​​ជា​ច្រើន​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​នៅ​តំបន់​មហា​សមុទ្រ​ទឹក​កក​អាក​ទិច​។

​លោ​កថា​ដាណឺម៉ាក​​​បើក​ទ្វារចំហ​​ជា​និច្ច​សម្រាប់​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ជា​មួយ​អាមេរិក​។​ ​លោក​ឡាស់​ លូខេ រ៉ាស់​ស្ម៊ូ​សឹន​ (Lars Løkke Rasmussen) ថ្លែង​​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​​​បន្ទាប់​ពី​លោ​កជេ​ឌី​វេន (JD Vance) ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​សភាព​ការណ៍​នៅ​លើ​កោះ​ហ្គ្រីន​លេន​ដែល​ជា​កោះ​ធំ​ជាង​គេ​នៅ​លើ​ពិភ​ព​លោ​ក​ ​​មាន​ផ្ទៃ​ក្រឡា​ជាង​២​លាន​គីឡូ​ម៉ែត្រ​ការ៉េ​។ លោក​រ៉ាស់​ស្ម៊ូ​សឹន​ថ្លែង​ថា​​មាន​ការ​ចោទ​ប្រកាន់ និង​រិះ​គន់​ជា​ច្រើន​​​មក​លើ​យើង (ដាណឺម៉ាក) ប៉ុន្តែ​យើង​ទទួល​យក​ជា​និច្ច​នូវ​មតិ​ទាំង​នោះ​។​

ប៉ុន្តែ​លោក​មិន​ទទួល​យក​ការ​ប្រើ​ប្រាស់​ភាសា​មិន​ល្អ​របស់​អាមេរិក​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​នោះ​ទេ​​។ លោក​នៅ​តែ​គិត​ថា​អាមេរិក និង​ដាណឺម៉ាក​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ជេ​ឌី​វេន​​​ថ្លែង​​ថា​ដាណឺម៉ាក​បាន​វិនិយោគ​តិច​តួច​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​កោះ​ហ្គ្រីន​លេន​។ ដូច្នេះ លោក​ទាម​ទារ​ឱ្យ​ដាណឺម៉ាក​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​។ លោក​ត្រាំ​ទើប​តែ​និយាយ​ហើយ​ថ្មី​ៗ​ថា​លោក​ចង់​បាន​កោះ​នេះ​ធ្វើ​ជា​ទឹក​ដី​អាមេរិក​ដើម្បី​ការ​ពារ​សន្តិ​សុខ​ពិភព​លោក​។​

លោ​កជេ​ឌី​វេន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ទាហាន​អាមេរិក​ដែល​ឈរ​ជើង​​នៅ​​​កោះ​ហ្គ្រីន​លេន​។ លោក​ថា​យើង​សូម​ផ្ញើ​សារ​នយោ​បាយ​​ច្បាស់​ៗ​ប្រាប់​ទៅ​ប្រទេស​ដាណឺម៉ាក​ថា​អ្នក​មិន​បាន​ធ្វើ​កិច្ច​ការ​ឱ្យ​បាន​ល្អ​ទេ​ចំពោះ​កោះ​ហ្គ្រីន​លេន​។ អ្នក​វិនិយោគ​មិន​គ្រប់​គ្រាន់​ទេ​សម្រាប់ប្រជា​ជន​ហ្គ្រីនលេន​ ហើយ​អ្នក​មិន​បាន​វិនិយោគ​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ​សម្រាប់​សន្តិ​សុខ​ជាតិ​នៃ​កោះ​ដ៏​ស្រស់​បំព្រង​១​​នេះ​ដែល​មាន​ប្រជា​ជន​ដ៏​ល្អប្រពៃ​រស់​នៅ​ទី​នេះ​។ ដូច្នេះ ល្មម​ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​ចេញ​។​

កាល​ពី​ថ្ងៃ​សុក្រ លោក​ត្រាំ​បាន​បង្ហោះ​ខ្សែ​អាត់​វីឌីអូ​​​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​បង្ហាញ​រូប​ទាហាន​អាមេរិក​​ឈរ​ជើង​នៅ​លើ​កោះ​នេះ​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។ វីឌីអូ​នេះមាន​ចំណង​ជើង​ថា​អាមេរិក​តែង​តែ​ស្ថិត​នៅ​ជាប់​ជា​និច្ច​នឹង​កោះ​ហ្គ្រីន​លេន​។ នៅ​ពេល​ទៅ​ដល់​ហ្គ្រីន​លេន​ លោ​ក​ជេ​ឌី​វេន​ថ្លែង​ថា​អាមេរិក​គ្មាន​ជម្រើស​ណា​ផ្សេង​ទេ​ក្រៅ​ពី​ចាត់​វិធាន​ការ​សំខាន់​ៗ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​កោះ​នេះ​។ គាត់​បាន​ជំរុញ​ឱ្យ​ហ្គ្រីន​លេន​ទាម​ទារ​ឯក​រាជ្យ​ទាំង​ស្រុង​ពី​ដាណឺម៉ាក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ