ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកំប៉ុងហ្គាសឆេះតូបលក់អីវ៉ាន់ចំនួន២ ក្នុងសាលាបឋមសិក្សាព្រៃគប់ ក្រុង​ប៉ោយ​ប៉ែ​ត

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់ដូរ​ចំនួន​២ ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​គប់ ស្ថិត​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់ដូរ​ចំនួន​២ ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​គប់ ស្ថិត​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​គប់ ស្ថិត​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ម្ចាស់​តូប​ឈ្មោះ គឹ​ម ហឿ​ន ភេទ​ស្រី អាយុ​៧១​ឆ្នាំ ជនជាតិ​ខ្មែរ​។

ភ្លាម​ៗ​នោះ កម្លាំង​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ រួម​សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឫស្សី កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រៃ​គប់ ក្រុម​សង្គ្រោះ​បឋម​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ប្រជា​ការពារ​ភូមិ​ព្រៃ​គប់ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្តា​ហ្គោ​ល និង​ប្រជាពលរដ្ឋ​បាន​ចុះ​មក​ជួយ​ពន្លត់​អគ្គិភ័យ​នេះ ។

លោក​អធិការ​បន្ត​ថា ៖ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៣ គ្រឿង ៖១.​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ធុង ។ ២.​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន ស្តា​ហ្គោ​ល ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ធុង ។

៣.​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុម​សង្គ្រោះ​ចំនួន​១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​១​ធុង​ភ្លើង​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​១១​យប់ ។ ចំពោះ​ការ​ខូចខាត​សម្ភារៈ និង​តូប​លក់ដូរ​ចំនួន​០២​តូប​ឆេះ​អស់ទាំង​ស្រុង តែ​មិន​បណ្តាល​ឲ្យ​ឆេះ​ដល់​សាលារៀន និង​មាន​អ្នក​រង​របួស និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ