ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៣០០ម៉ែត្រ កំពុងលេចរូបរាងឡើង នៅឃុំព្រៃព្នៅ
ខេត្តព្រៃវែង ៖ ផ្លូវបេតុងអាមេមួយខ្សែ ដែលមានទទឹង ១០ម៉ែត្រ និងបណ្ដោយ ៤៨០ម៉ែត្រ ដែលអាជ្ញាធរខេត្តព្រៃវែង ផ្ដល់ជូនដល់ឃុំព្រៃព្នៅ ស្រុកពារាំង…
ខេត្តព្រៃវែង ៖ ផ្លូវបេតុងអាមេមួយខ្សែ ដែលមានទទឹង ១០ម៉ែត្រ និងបណ្ដោយ ៤៨០ម៉ែត្រ ដែលអាជ្ញាធរខេត្តព្រៃវែង ផ្ដល់ជូនដល់ឃុំព្រៃព្នៅ ស្រុកពារាំង…
ខេត្តព្រៃវែង ៖ ផ្លូវបេតុងអាមេមួយខ្សែ ដែលមានទទឹង ១០ម៉ែត្រ និងបណ្ដោយ ៤៨០ម៉ែត្រ ដែលអាជ្ញាធរខេត្តព្រៃវែង ផ្ដល់ជូនដល់ឃុំព្រៃព្នៅ ស្រុកពារាំង កំពុងលេចរូបរាងជាបណ្ដើរៗហើយ ព្រមជាមួយគ្នានោះ ក៏ទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងឃុំព្រៃព្នៅផងដែរ ។
លោក ស៊ូ តុង មេឃុំព្រៃព្នៅ តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ តទៅជាប់ពីផ្លូវជាតិលេខ 8A ចាក់ទៅដល់វត្តព្រៃព្នៅខាងជើង និងឆ្លងកាត់ផ្សារព្រៃព្នៅផងដែរ។ ផ្លូវនេះ ពីមុនមានជង្ហុកច្រើន និងដោយសារត្រូវឆ្លងកាត់ទីផ្សារផងនោះ ធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ មានការលំបាកជាខ្លាំង ពិសេសក្មេងៗសិស្សសាលា ប៉ុន្តែពេលនេះ បានរដ្ឋបាលខេត្តព្រៃវែងមើលឃើញពីការលំបាកនេះ ហើយបានផ្ដល់ នូវផ្លូវបេតុងមួយខ្សែនេះ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ លែងមានការលំបាកក្នុងការធ្វើដំណើរទៀតហើយ ។
ថ្លែងក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ កាលពីព្រឹកថ្ងៃទី៣០ មីនា លោក ចេម ប្រា អភិបាលស្រុកពារាំង បានមានប្រសាសន៍ណែនាំដល់ក្រុមជាង ដែលកំពុងសាងសង់ផ្លូវបេតុងនេះ ធ្វើយ៉ាងណាសាងសង់ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ទាំងដំណាក់ កាលចាក់គ្រឹះ ការក្រាលឆ្អឹងដែក និងការចាក់បេតុង ដើម្បីឲ្យផ្លូវនេះមានគុណភាពអាចឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់បានយូរ ។
ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះ សូមចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅបានដោយរលូន និងឆាប់រួចរាល់ ជាពិសេសពេលផ្លូវបេតុងនេះសាងសង់រួច សូមឲ្យចូលរួមថែរក្សាការពារផ្លូវនេះទាំងអស់គ្នា ដើម្បីឱ្យផ្លូវនេះជាប់គង់វង្សប្រើប្រាស់បានយូរ ៕
ចែករំលែកព័តមាននេះ