ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​-​ព្រឹទ្ធសភា​ គ្រោង​នឹង​ធ្វើ​សមាជ​ នៅ​ដើមខែ​មិថុនា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖​ ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ហើយ​សម្រាប់​ស្ថាប័ន​កំពូល​របស់​ជាតិ ​គឺ​រដ្ឋសភា នឹង​ព្រឹទ្ធសភា​ គ្រោង​នឹង​ធ្វើ​ឡើង​សមាជ​ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ពោល​គឺមាន​រយៈពេល​ប្រមាណ​ជាង​៥​ខែ​…

រាជធានី​ភ្នំពេញ ៖​ ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ហើយ​សម្រាប់​ស្ថាប័ន​កំពូល​របស់​ជាតិ ​គឺ​រដ្ឋសភា នឹង​ព្រឹទ្ធសភា​ គ្រោង​នឹង​ធ្វើ​ឡើង​សមាជ​ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ពោល​គឺមាន​រយៈពេល​ប្រមាណ​ជាង​៥​ខែ​ ដែល​សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​មក​ដឹកនាំស្ថាប័ន​ព្រឹទ្ធសភា ​។

បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ ឯកឧត្តម ជា ធី​រិ​ទ្ធ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​នៅរសៀ​ល​ថ្ងៃ​ទី​២៧ ​ខែមីនា ឆ្នាំ​២០២៥ ថា ​គម្រោង​សមាជ​រដ្ឋសភា ​និង​ព្រឹទ្ធសភា​ នឹង​ធ្វើ​ឡើងនៅ​ដើមខែ​មិថុនា​ ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ​ ដោយ​ផ្តោត​លើ​ប្រធានបទ​ ៣​សំខាន់​ៗ ដែល​ជា​គោល ដៅ​យុទ្ធសាស្ត្រ​របស់​ជាតិ​ដូច​ជា ៖ វិស័យ​កសិកម្ម, វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រព័ន្ធ​គាំពារ​សង្គម ។

ឯកឧត្តម​អ្នកនាំពាក្យ​ បាន​គូសបញ្ជាក់​ថា ៖ “​អីចឹង​ប្រធានបទ​ទាំង​៣​នេះ នឹង​ក្លាយទៅជា​ប្រធាន បទ​ដ៏​សំខាន់ ក្នុង​អង្គ​សមាជ​ខាង​មុខ។ ចំពោះ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​នេះ គឺ​ធ្វើ​ឡើងទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​របស់​យើង មាន​ចែង​នៅ​ក្នុង​មាត្រា​១១៦​ថ្មី មាត្រា​១១៧​ថ្មី ហើយ​ក៏​មាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្តី​អំពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ ​នៃសមាជ រដ្ឋសភា​-​ព្រឹទ្ធសភា ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១០​ដែរ​” ។

ឯកឧត្តម​បាន​បន្ត​ថា នៅ​ក្នុង​មាត្រា​២​ បាន​ចែង​យ៉ាង​ច្បាស់លាស់​ថា សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ​គឺជា​ការ​ប្រជុំ​រួម​គ្នា ​នៃ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ជាតិ ​ក្នុង​ករណី​ចាំបាច់​ណាមួយ​។ ដូច្នេះ​គម្រោង​ នៃ​ការ​កំណត់ខ្លឹមសារ ​នៃ​អង្គ​សមាជ​នេះ ក៏​ស្រប​ទៅ​នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ថា សមាជ​របស់រដ្ឋសភា​-​ព្រឹទ្ធសភា ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ក្នុង​ការ​ចូលរួម​ចំណែក​ដោះស្រាយ​ប ញ្ហា​ប្រឈម​នានា​របស់​ប្រទេស​ជាតិ ​។

បើ​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​៤ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា ជា​ប្រធាន​នៃ​អង្គ​សមាជ ។

អ្នកនាំពាក្យ​រដ្ឋសភា​ឯកឧត្តម កែវ ពិសិដ្ឋ ធ្លាប់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ក្រុម​ការងារ​បច្ចេកទេស ​នៃ​សភា​ទាំង​ពីរ ​កំពុង​រៀបចំ​នីតិវិធី​ទាក់ទង​នឹង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សមាជ​នេះ​ស្រប​ពេល ​ដែល​ការ​រៀបចំ​សមាជ​កាន់តែ​ខិត​ជិត​ដល់​ ។

សូម​ជម្រាប​ថា​ ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ ​នៃ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​កំណត់​ថា សមាជ​រដ្ឋសភា ព្រឹទ្ធសភា គឺជា​ការ​ប្រជុំ​រួម​គ្នា​នៃ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធ សភា​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​របស់​ប្រទេស​ជាតិ​ក្នុង​ករណី​ចាំបាច់​។ បញ្ហា​សំខាន់​ៗ​ទាំងនោះ​ រួម​មាន ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​។ ករណី​មាន​ប្រធាន​សក្តិ បណ្តាល​ឱ្យ​មាន​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជាតិ និង​ប្រជាជន ឬ​ករណី​ផ្សេង​ៗ​ទៀត ដែល​គណៈកម្មាធិការ​សមាជ​យល់​ឃើញ​ថា ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ