អ្នកស្រុកស្អុ.យសំរាមពេក ស្នើសុំ២ឆ្នាំហើយស្ងាត់ឈឹង! សុំម្តងទៀតហើយ
- តាកែវ
ខេត្តតាកែវ ៖ កោះសន្តិភាពយើងបានផ្សាយ១ឈុតមកហើយពីភាពអសកម្មរបស់លោកអភិបាលក្រុងដូនកែវដែលមិនបានគិតគូពីការស្នើសុំផ្លាស់ប្តូទីតាំងគំនរសម្រាមនៅក្នុងក្រុងដូនកែវហើយដែលបានធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរាប់ឆ្នាំណាស់មកហើយនោះ តែដោយសារប្រជាពលរដ្ឋចំនួន៣ភូមិជិត៣០០គ្រួសារមិនអាចទ្រាំបានពីក្លិនស្អុយអសោចិ៍ពីការដុតសំរាមនោះទើបនៅថ្ងៃទី២៧ ខែមិនាឆ្នាំ២០២៣ ប្រជាពលរដ្ឋបានផ្តឹតមេដៃសុំអោយលោកចៅហ្វាយក្រុងដូនកែវជួយអន្តរាគមន៍ម្តងទៀត តែរហូតមកដល់ពេលនេះមានរយះពេល២ឆ្នាំមកហើយនៅតែគ្មានចំណាត់ការសោះដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ប្រជាពលរដ្ឋរស់នៅភូមិព្រេចសង្កាត់រកាក្រៅបាននិយាយរៀបរាប់ប្រាប់កោះសន្តិភាពយើងនៅព្រឹកថ្ងៃទី៣១ មិនា ឆ្នាំ២០២៥នេះថាគំនរសម្រាមនេះយប់ឡើងត្រូវបានម្ចាស់ទីតាំងបានដុតធ្វើផ្សែងហុយវិលពេញភូមិ…
ចែករំលែកព័តមាននេះ