ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ រេ​ចង្កូត​បុក​រះ​សួនច្បារ​បាក់​កូន​ឈើ ប៉ាណូ និង​បង្គោល​ភ្លើង រាប​ដល់​ដី

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង អ្នកបើកបរ បាន​អះអាង​ថា គាត់​ងោក​មួយភាំង បាន​រេ​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​រះ​កូន​ឈើ ប៉ាណូ​ផ្សាយ​ពា​ណិ​ជ្ច​កម្ម និង​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង អ្នកបើកបរ បាន​អះអាង​ថា គាត់​ងោក​មួយភាំង បាន​រេ​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​រះ​កូន​ឈើ ប៉ាណូ​ផ្សាយ​ពា​ណិ​ជ្ច​កម្ម និង​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ បាក់​រាប​ដល់​ដី ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នៈ នៅ​មុខ​វត្ត​អង្គ​ប្រ​ពើ ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​មាន​គ្រោះថ្នាក់​នោះ ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3G-5147 បើកបរ​ដោយ​ឈ្មោះ ហាក់ គឹ​ម​ហួរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ខាងលើ ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​កូន​ឈើ​រលើង​ទាំង​ឬ​ស អស់​៤​ដើម បង្គោល​ផ្លា​ក់​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម រលើង​១​ដើម និង​បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​បាន​ជាប់​ទៅ​មុខ​លែង​រួច ដោយ​ឥដ្ឋ​ធ្លាក់​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ​។ ទោះបីជា​យ៉ាងណា ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។

ទាក់ទិន​នឹង​ការ​កើត​មាន​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា ដោយសារ​គាត់​ងងុយដេក​ងោក​មួយភាំង ក៏​រ៉េ​ចង្កូត​ឡើង​សួនច្បារ​។​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​រៀប​ឥដ្ឋ​ចំនួន ១​ម៉ឺន​ដុំ ដឹក​ពី​ព្រៃ​ក​អញ្ចាញ យក​ទៅ​ដាក់​ឲ្យ​ម៉ូយ នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជួប​គ្រោះថ្នាក់​តែ​ម្ដង ។

បន្ទាប់​ពី​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ចុះ​មក​វាស់វែង រួច​នាំ​យក​រថយន្ត ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ