ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តចំនួន៦ មានគុណភាពខ្យល់ល្អជាងគេ ៖ តើខេត្តណាខ្លះ?

3 ថ្ងៃ មុន

ខេត្ត​ចំនួន​៦ ដែល​មានគុណ​ភាព​ខ្យល់​ល្អ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ខេត្ត​កំពង់​ឆ្នាំ ខេត្តកំពត ខេត្តក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្ត​កែប និង​ខេត្ត​ត្បូងឃ្មុំ ។…

ខេត្ត​ចំនួន​៦ ដែល​មានគុណ​ភាព​ខ្យល់​ល្អ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ខេត្ត​កំពង់​ឆ្នាំ ខេត្តកំពត ខេត្តក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្ត​កែប និង​ខេត្ត​ត្បូងឃ្មុំ ។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៨ ខែមីនា អំពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៧ ខែមីនា ។ ខេត្ត​ទាំង​៦​ខាងលើ​នេះ គឺ​មានគុណ​ភាព​ខ្យល់​កម្រិត «​ល្អ​ណាស់​» ។

ចំណែក​ខេត្ត ដែល​មានគុណ​ភាព​ខ្យល់​អន់​ជាងគេ គឺ​រួម​មាន​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ និង​ខេត្ត​រតនគីរី ។ ខេត្ត​ទាំង​៥​នេះ ត្រូវ​បាន​ចាត់​ទុក​ថា មានគុណ​ភាព​ខ្យល់​កម្រិត «​មធ្យម​» ។ ដោយឡែក ទីក្រុង​ភ្នំពេញ​វិញ មានគុណ​ភាព​ខ្យល់​កម្រិត «​ល្អ​» ។

គុណភាព​ខ្យល់​បាន​ក្លាយជា​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួងបរិស្ថាន និង​សាធារណជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ