រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហិ.ង្សាដោយចេតនា (ប្រើដៃ និងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង, ពកក្បាល និងបែកបបូរមាត់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។
ជនសង្ស័យឈ្មោៈ តែ ទីងឈាង ភេទស្រី (ខ្ទើយស្រីធ្វើប្រុស) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសាលារចនា ឆ្នាំទី៣ ស្នាក់នៅផ្ទះភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហេង ឌីម៉ង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះរងរបួសស្នាមជាំភ្លៅខាងឆ្វេង, ពកក្បាល និងបែកបបូរមាត់ (ដោយសារជនសង្ស័យខាងលើវាយនៅពេលមានទំនាស់គ្នា) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ