ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​ជ្រូក​«​ខ្យល់​» តាម​អន​ឡាញម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួនពី​បទ​​ឆបោ.ក ប្រឈម​ជាប់​​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣ឆ្នាំ​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អាជីវករ​ម្នាក់ ប្រកប​មុខរ​រកស៊ី​លក់​ជ្រូក​”​ខ្យល់​”​យក​ប្រាក់​អ្នក​ដទៃ តាម​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អាជីវករ​ម្នាក់ ប្រកប​មុខរ​រកស៊ី​លក់​ជ្រូក​”​ខ្យល់​”​យក​ប្រាក់​អ្នក​ដទៃ តាម​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក ។

តាម​ដីកា​សម្រេច​ឃុំខ្លួន​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ គឹ​ម រ​ដ្ឋា ហៅ បឺត ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​លក់​ជ្រូក កម្រិត​វប្ប​ធ​ម៍​អនុ​បណ្ឌិត ទីកន្លែង​កំណើត​នៅ​ភូមិ​ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាច​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ទីលំនៅ​មុន​ឃាត់ ខ្លួន​ស្នាក់​នៅ​អគារ​ដឺ​ឃ្វី​ន បន្ទប់​លេខ​២២២២ ជាន់​ទី​១ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ដីកា​សម្រេច​ឃុំខ្លួន​បាន​ដាក់​ជន​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា ៣៧៧ និយម​ន័យ នៃ​ការ ឆបោក និង​មាត្រា ៣៧៨ ទោស​ដែ​ត្រូវ​អនុវត្ត ៖ អំពើ​ឆបោក ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ ខែ ទៅ​៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១ លាន ទៅ​៦ លាន​រៀល នោះ​នៅ​មិន​ទាន់​គិ​ន​ដល់​សំណង​រដ្ឋប្បវេណី​ទេ ។ ដីកា​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ត​កិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ដែល​មានឈ្មោះ គឹ​ម រ​ដ្ឋា ហៅ បឺត ភេទ​ប្រុស យក​ទៅ​ឃុំ ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១) រហូត​ដល់​មាន​បទបញ្ជា​ថ្មី ។

សូម​ជម្រាប​ថា ៖ នាយកដ្ឋាន​នគរបាល​ទេសចរណ៍ កាលពី​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​២០២៥ បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ថា សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ទេសចរ ណ៍ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជនល្មើស​០១​នាក់ ក្នុង​ករណី​ឆបោក​លុយ​ភ្ញៀវ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​Facebook ដែល​មាន​ផេ​ក​ឈ្មោះ សែន​ជ័យ ដង្ខៅ​ជ្រូក​សាច់​, សេវាកម្ម​ទិញ​លក់ កសិផល និង​ផលិតផល​កសិកម្ម​កម្ពុជា​, CAM-Growth Agri-Services Company, សេវាកម្ម​ផ្គត់ផ្គង់​មាន់ និង​ទា​សាច់ គ្រប់​ប្រភេទ​, សេវាកម្ម​ទិញ​លក់​មាន់​ស្រែ​កម្ពុជា​, សេវាកម្ម​ទិញ​លក់​មាន់​គ្រប់​ប្រភេទ និង​គណនី​Facebook ឈ្មោះ Ratha Kim, Ratha Kim (​ដង្ខៅ កសិកម្ម​), ពាយ័ព្យ​ដេប៉ូ​បោះ​ដុំ​ជ្រូក​កណ្តុរ​, សែន​ជ័យ ដង្ខៅ​ជ្រូក​សាច់​, សេវាកម្ម​ទិញ​លក់ មាន់​ស្រែ​កម្ពុជា និង​បាន​បង្កើត​Facebook Pages និង Accounts ក្លែង​ក្លាយជា​ច្រើន​ទៀត ព្រមទាំង​បណ្តាញ​តេ​លេ​ក្រាម (Telegram) ដើម្បី​ឆបោក​លុយ​ពី​ជនជាតិ​បរទេស និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជា​ច្រើន​ករណី ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ គឹ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

ក្រោយ​ពី​ជំនាញ​សាកសួរ ជនល្មើស​រូប​នេះ បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ធ្វើការ​ឆបោក​លុយ​ពី​ជនជាតិ​ខ្មែរ និង​ជនជាតិ​បរទេស​ជា​ច្រើន​ករណី តាម​បណ្តាញ​សង្គម​Facebook ពិតប្រាកដ​មែន នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​យុត្តិធម៌ ។

ដូច្នេះ​សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រង​គ្រោះ​ពី​ការ​ឆបោក​លុយ​របស់​ឈ្មោះ គឹ​ម រ​ដ្ឋា អាច​ទំនាក់ទំនង​មក​ដាក់​ពាក្យបណ្តឹង​បន្ថែម​បាន នៅ​ការិយាល័យ​នីតិវិធី នៃ​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ។

សំរាប់​ព​ត៌​មាន​លម្អិត អាច​ធ្វើការ​ស្គេ​ន​QR Code នៅ​ខាងក្រោម​នេះ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ Hotline របស់​ការិយាល័យ​នីតិវិធី (010 665 675) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ