ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៦​នាក់​​ឆ.ក់​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ត្រូវបង្ក្រា.ប​

4 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ ជា​ចោរឆក់​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត​ចំនួន​០៦​នាក់ យក​ទៅ​ផ្តន្ទាទោស​ដោយ​ជន​ទាំង​០៦​នាក់​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ទើបតែ​ដោះ​លែង​ចេញពី​ពន្ធនាគារ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ចេញ​ធ្វើ​សកម្មភាព​ដ៏​ដែល​មិន​រា​ង្គ​ចាល ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​វិញ​ ។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤​មិ​នា​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម…

ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ ជា​ចោរឆក់​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត​ចំនួន​០៦​នាក់ យក​ទៅ​ផ្តន្ទាទោស​ដោយ​ជន​ទាំង​០៦​នាក់​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ទើបតែ​ដោះ​លែង​ចេញពី​ពន្ធនាគារ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ចេញ​ធ្វើ​សកម្មភាព​ដ៏​ដែល​មិន​រា​ង្គ​ចាល ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​វិញ​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤​មិ​នា​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បាន​ចំនួន ០៦​នាក់ បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងក្រោម​៖

១.​ឈ្មោះ វ៉​ន វី​រៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​(​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​)
២.​ឈ្មោះ សំណាង មក​រា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល
៣.​ឈ្មោះ ពុធ ស៊ី​ណា​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ច្រក​លាវ សង្កាត់​បា​វិត ក្រុង​បា​វិត​(​មុខសញ្ញា​ឆក់​ទើប​ដោះ​លែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០៦.១២.២០២៤)

៤.​ឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​(​មុខសញ្ញា​ឆក់​សកម្ម​) និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់
៥.​ឈ្មោះ វើ​ង ពៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​(​មុខសញ្ញា​ឆក់​ទើប​ចេញពី​ពន្ធនាគារ​) និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។
៦.​ឈ្មោះ ឆ​ន ចាន់​រៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់​ភូមិ​ទួល​ស្តី ឃុំ​ទួល​ស្តី ស្រុក​ច​ន្ទ្រា​(​ទទួលផល​ចោរកម្ម និង​ជា​មុខសញ្ញា​ឆក់​សកម្ម​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៦​នាក់ ខាងលើ​ត្រូវ​បាន​សមត្ថ​កិ​ច្ទ​យើង កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ខេត្ត ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ