រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់យ៉ាងដូច្នេះថា បងប្រុសរបស់សម្ដេច នៅមានជីវិតនៅឡើយ ដែលគ្រូពេទ្យកំពុង
បន្តសង្គ្រោះនៅហ្នឹងផ្ទះរបស់គាត់ ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន តាមបណ្ដាញសង្គមថា បងប្រុសសម្ដេច គឺឯកឧត្តម ហ៊ុន សានបានទទួលមរណៈភាពហើយ ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គម ថា ៖ ” មុននេះប៉ុន្មានម៉ោង មានព័ត៌មានថា បងប្រុសរបស់ខ្ញុំ (ហ៊ុន សាន) ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថា បងប្រុសរបស់ខ្ញុំ នៅមានជីវិតនៅឡើយ ដែលគ្រូពេទ្យកំពុងបន្តសង្គ្រោះនៅហ្នឹងផ្ទះរបស់គាត់ ។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្រុសខ្ញុំក៏ដូចជាការរាប់អានចំពោះគ្រួសារខ្ញុំ” ៕







ចែករំលែកព័តមាននេះ