ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​វៀតណាម​ប្ដឹង​ទៅ​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​ជាប់​ពន្ធនា​គារ​១​ជីវិត

3 ថ្ងៃ មុន

ទី​ក្រុង​ហូជីមិញ៖ សេដ្ឋី​អចលន​ទ្រព្យ​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន​ ត្រូវ​តុលាការ​សាលា​ដំបូង​នៃ​ទី​ក្រុង​ហូជីមិញ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព​ពីរ​ធំ​ៗ​នៅ​ក្នុង​សំណុំរឿង​ដាច់​ដោយ​ឡែក​ធំ​ៗ​ចំនួន​២​ករណី​។ ទី​១-​លោកស្រី​ត្រូវ​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឆ​បោក​ប្រាក់​២៧​ពាន់​លាន​ដុល្លារ​ និង​ទី​២​-​លោក​ស្រី​ត្រូវ​សាលា​ដំបូង​ដដែល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១​ជីវិត​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ធំ​ៗ​ចំនួន​បី​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​។ ​សំណុំ​រឿង​​ប្រហារ​ជីវិត​នេះ​ត្រូវ​លោក​ស្រី​ជឿង​មីឡាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​បន្ធូរ​បន្ថយ​ទោស​នេះ​។ ប៉ុន្តែ​កាល​ពី​​បី​ខែ​មុន​ សាលា​ឧទ្ធរណ៍​តម្កល់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​ (មាន​ន័យ​ថា​នៅ​តែ​ប្រហារ​ជីវិត​)។…

ទី​ក្រុង​ហូជីមិញ៖ សេដ្ឋី​អចលន​ទ្រព្យ​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន​ ត្រូវ​តុលាការ​សាលា​ដំបូង​នៃ​ទី​ក្រុង​ហូជីមិញ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព​ពីរ​ធំ​ៗ​នៅ​ក្នុង​សំណុំរឿង​ដាច់​ដោយ​ឡែក​ធំ​ៗ​ចំនួន​២​ករណី​។ ទី​១-​លោកស្រី​ត្រូវ​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឆ​បោក​ប្រាក់​២៧​ពាន់​លាន​ដុល្លារ​ និង​ទី​២​-​លោក​ស្រី​ត្រូវ​សាលា​ដំបូង​ដដែល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១​ជីវិត​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ធំ​ៗ​ចំនួន​បី​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​។

​សំណុំ​រឿង​​ប្រហារ​ជីវិត​នេះ​ត្រូវ​លោក​ស្រី​ជឿង​មីឡាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​បន្ធូរ​បន្ថយ​ទោស​នេះ​។ ប៉ុន្តែ​កាល​ពី​​បី​ខែ​មុន​ សាលា​ឧទ្ធរណ៍​តម្កល់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​ (មាន​ន័យ​ថា​នៅ​តែ​ប្រហារ​ជីវិត​)។ ក្រោយ​ពេល​បរាជ័យ​នោះ​រួច​មក​ លោក​ស្រី​ជឿង​មីឡាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​មួយ​ទៀត​នៅ​ថ្ងៃ​នេះ​ដើម្បី​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១​ជីវិត​​វិញ​ម្ដង​។​

គេ​រំពឹង​ថា​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​នឹង​ដឹង​លទ្ធ​ផល​។​ ប្រភព​ខ្លះ​ថា​លោក​ស្រី​ជឿង​មីឡាន​​ត្រៀម​មេធាវី​​៨​នាក់​ដើម្បី​ត​តាំង​ក្ដី​នៅ​សាលា​ឧទ្ធរ​ណ៍​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១​ជីវិត​​​។​ ​​សូម​រំលឹក​ថា​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៤​តុលាការ​រក​ឃើញ​ថា​លោ​កស្រី​​​ជឿង​មីឡាន​បាន​លួច​លុយ​​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​ (SCB) ដោយ​បង្កើត​ក្រុម​ហ៊ុន​ខ្យល់​រាប់​ពាន់​ក្រុម​ហ៊ុន​ រួច​ហើយ​ឱ្យ​ក្រុមហ៊ុន​ខ្មោច​ទាំង​នោះ​គិត​តែ​ពី​ខ្ចី​លុយ​ធនាគារ​រហូត​ដល់​អស់​លុយ​ពី​ធនា​គារ​ (ក្ស័យ​ធន)​។

​​​​​ចំពោះ​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​ប្រហារ​ជីវិត​នោះ​ សាលា​ឧទ្ធរណ៍​ពិនិត្យ​ឃើញ​ថា​​លោក​ស្រី​ជឿង​មីឡាន​​គ្មានទឡ្ហីករណ៍​​​ (ឬ​ស​ម្អាង​ហេតុ​) គ្រប់​គ្រាន់​ដើម្បី​ដោះបន្ទុក និង​បន្ធូរ​បន្ថយ​ទោស​​​នេះ​បាន​ឡើយ​។ ​តុលាការ​និយាយ​មួ​យម៉ាត់​ដោយ​ខ្លី​ថា​បើ​ចង់រួច​​​ផុត​ពី​ទោស​ប្រហារ​ជីវិត​​លុះ​ត្រា​តែ​​លោក​ស្រី​ជឿង​មីឡាន​អាច​តម្កល់​ប្រាក់​​​យ៉ាង​ហោច​ណាស់​​​៣/៤​ ឬ​៧៥%​នៃ​បំណុល​ដែល​បាន​បាត់​បង់​ក្រោម​ស្នា​ដៃ​របស់​លោក​ស្រី​។

នៅ​ថ្ងៃ​អង្គារ​នេះ លោក​ស្រី​ជឿង​មីឡាន​​មើល​ទៅ​ហាក់​ដូចជា​លែង​ភ័យ​ភិត​ចំពោះ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ត​ទៅ​ទៀត​ហើយ​​។ លោក​ស្រី​និយាយ​សំណេះ​សំណាល​គ្នា​លេង​ជា​មួយ​អនុ​រក្ស​ពន្ធ​នា​គារ​ និង​មាន​អារម្មណ៍​ធម្ម​តា​។ ​​ក្មួយ​ស្រី​របស់​លោ​ក​ស្រី​ជឿង​មីឡាន​​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៥​ឆ្នាំ​កាល​ពី​ខែ​តុលា​ពី​បទ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​​ពី​​អំពើ​ឆ​បោក​។ ថ្ងៃនេះ គេ​ឃើញ​ក្មួយ​ស្រី​រូប​នេះ​ក៏​អង្គុយ​ក្បែរ​ម្ដាយ​មីង​របស់​ខ្លួន​ផង​ដែរ​។​

នេះ​ជា​លើក​ដំបូង​ដែល​លោ​កស្រី​ជឿង​មីឡាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ដោយ​គ្មាន​វត្ត​មាន​របស់​ស្វាមី​លោក​ស្រី​គឺ​លោក​ឈូ​ណាប់​គី (Chu Nap Kee)។ កាល​ពីខែ​តុលា ឆ្នាំ​២០២៤ ស្វាមី​រូប​នេះ​​​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២​ឆ្នាំ​ពី​បទ​សម្អាត​ប្រាក់​។​ ​​​នៅ​ក្នុង​សំណុំ​រឿង​ជាប់​ពន្ធ​នា​គារ​១​ជីវិត​នោះ​ លោក​ស្រី​ជឿង​មីឡាន​ត្រូវ​តុលាការ​រក​ឃើញ​កំហុស​បី​ករណី​។ ​១-​​លាង​សម្អាត​ប្រាក់​១៧,៧​ពាន់​លាន​ដុល្លារ​, ២-​​រត់​ពន្ធ​​ឆ្លង​ដែន​ខុស​ច្បាប់​​នូវ​សាច់​ប្រាក់​៤,៥​ពាន់​លាន​ដុល្លារ​ និង​៣-​​​លក់​មូល​ប័ត្រ​បំណុល​ក្លែង​ក្លាយ​១,២​ពាន់​លាន​ដុល្លារ​​​។

តុលាការ​អះ​អាង​ថា​លោក​ស្រី​ជឿង​មីឡាន​ជា​មេ​គំនិត​ធំ​ជាង​គេ​នៅ​ក្នុង​រឿង​នេះ​។​ លោក​​ស្រី​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដែល​មាន​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​យ៉ាង​ល្អិត​ល្អន់​ និង​ស៊ី​ជម្រៅ​ខ្លាំង​ណាស់​។ មាន​ន័យ​ថា​អ្នក​ល្មម​ៗ​មិន​អាច​ដេញ​ជើង​គាត់​ទាន់​ទេ​។ គាត់​ប្រព្រឹត្តអំពើ​នេះ​ដដែល​ៗ​ជា​ច្រើន​ដង​ និង​អូស​បន្លាយ​ពេល​ដ៏​យូរ​អង្វែង​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ