តើផ្លែមៀនអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? បើអ្នកចង់ដឹង ចូលអ្នកអានអត្ថបទនេះឱ្យចប់ នោះអ្នកនឹងយល់ច្បាស់ពីអត្ថប្រយោជន៍ទាំងឡាយរបស់វា។តើមានអ្វីខ្លះ?
នៅពេលដែលអ្នកប្រើខួរក្បាលច្រើន ឬនឿយហត់ខ្លាំង អ្នកអាចពិសារមៀនបាន នោះវានឹងធ្វើឲ្យអ្នកស្រលះខួរក្បាលឡើងវិញ។
បើអ្នកមានអាការៈវិលមុខ ឈឺក្បាល ដោយសារតែការងារច្រើន វាក៍អាចជួយបន្ធូរសំពាធអ្នកដែរ ដោយអ្នកអាចយកផ្លែមៀនដែលគ្រាមមកដាំទឹកផឹកបាន។
បើអ្នកតែងតែគេងមិនលក់ ហើយម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគវាបាន វានឹងជួយអ្នកឱ្យមានអាការៈប្រសើរឡើង។
អ្នកអាចយកសាច់នៃផ្លែមៀនចំនួន២០ក្រាម បន្ទាប់មកយកវាទៅដាំជាមួយទឹកចំនួន៣០០មីលីលីត ហើយយកមកផឹក នោះវានឹងប៉ូវឈាមខ្លាំងណាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន។
អ្នកអាចយកសាច់មៀរចំនួន៣០ក្រាម ដាំជាមួយទឹកចំនួន៥០០មីលីលីត្រ ចំនួន១០នាទី ទើបដាក់ពងមាន់២គ្រាប់ចូល នោះវានឹងធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ថែមទាំងធ្វើឱ្យប្រពន្ធ័ការពាររាងកាយអ្នករឹងមាំទៀតផង៕
ចែករំលែកព័តមាននេះ