ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយិកា​សាលា​បឋម​១រូប ត្រូវ​ជន​ម្នាក់លបចូលធ្វើឃា.តដល់ក្នុងផ្ទះ

18 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​បែក​ថ្នាំ​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយ​ពី​យក​កាំបិត​ចាប់​អា​រក​នាយិការ​សាលា​បឋម​សិក្សា​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​១២​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ មិ​នា នៅ​ភូមិ​គ្រួ​ស​ក្រហម ឃុំ​អូរ​រំ​ដូ​ល…

ខេត្តបាត់ដំបង​ ៖ ជន​បែក​ថ្នាំ​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយ​ពី​យក​កាំបិត​ចាប់​អា​រក​នាយិការ​សាលា​បឋម​សិក្សា​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​១២​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ មិ​នា នៅ​ភូមិ​គ្រួ​ស​ក្រហម ឃុំ​អូរ​រំ​ដូ​ល ស្រុក​ភ្នំព្រឹក ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​លែង​នៅ​ក្រោមផ្ទះ​នៅឡើយ​។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​នោះ​ឈ្មោះ សាញ់ ចាន់​ថន ហៅ ធិ ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ (​ជន​បែក​ថ្នាំ​)​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ក្រូច សុខ​មឿ​ន អាយុ​៥២​ឆ្នាំ ជា​នាយិការ​សាល​បឋម​សិក្សា​«​គ្រួ​ស​ក្រហម​» រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

សេចក្ដី​រាយ​ការ​ណ៏​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ជន​បែក​ថ្នាំ​នោះ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន ក្រោយ​ធ្វើឃាតជន​រង​គ្រោះ​មិន​បាន​សម្រេច​។ គេ​មិន​បាន​រាយ​ការ​ណ៏​ពិស្ដារ​អំពី​ដើមចម ដែល​នាំ​ឲ្យ​មានរឿង​នេះ​កើតឡើង​រវាង ជន​បែក​ថ្នាំ ជាមួយ​អ្នកស្រី នាយក​សាលា​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ព័​ត៏​មានបាន​ប្រាប់​ថា នៅ​ពេល​កើតហេតុ វេលា​រំលង​អា​ធ្រា​ត្រ​បន្តិច​ទៅ​ហើយ អ្នកគ្រូ ក្រូច សុខ​មឿង កំពុង​អង្គុយ​លេង​នៅ​ក្រោមផ្ទះ ហើយ​មិន​បានដឹង​រឿង​អ្វី​សោះ ស្រាប់តែ​ជន​បែក​ថ្នាំ​នោះ លបចូល​ទៅ​ចាប់​គាត់​«​អា​រក​»​តែ​ម្ដង​។ ប៉ុន្តែ​សំណាងល្អ​គាត់​រើ​បំរាស់​រួច តែ​យ៉ាងណា​បាន​ធ្វើ​ឲ្យ​គាត់​រង​របួស​ត្រង់​បំពង់ក​ធ្ងន់ធ្ងរ​គួរសម ហើយ​ត្រូវ​បាន​សាច់​ញតិ​បញ្ជូន​ភ្លាម​ៗ ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ទាំង​យប់​។

មន្ត្រី​កងរាជអាវុធហត្ថ បាន​និយាយ​ថា ជន​ដៃដល់​ជា​មនុស្ស​ប្រើប្រាស​ថ្នាំ​ញៀន ឡើង​ជោគ​ជាំ​(​បែក​ថ្នាំ​)​។ ជន​នេះ​បាន​ប្រើប្រាស​កូន​បិត​ចិតបន្លែ «​អា​រក​» នាយិការ​ខាងលើ ធ្វើ​ឲ្យ​គាត់​រង​របួស​យ៉ាងដំណំ​។ ពេល​នេះ​ជន​ដៃដល់​បាន​និង​កំពុង​សួរនាំ ហើយនឹង​បញ្ជ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ