ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​គ្រឿង​ម៉ា​ស៊ីន​ត្រជាក់ ដោយសារ​តែ​ក្រុម​ជាង​ផ្សារ​ដែក ​ធ្លាក់​កម្ទេច​ភ្លើង​ពី​ជាន់​ខាងលើ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជាង​ផ្សារ​ដែក បាន​ផ្សារ​ធ្លាក់កម្ទេច​ភ្លើង ​ចូល​ឃ្លាំង​ស្តុក​គ្រឿង​ម៉ា​ស៊ី​ន​ត្រជាក់ មាន​ទាំង​សំឡី​កែវ ផងនោះ បណ្ដាលឲ្យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​ការដ្ឋាន​ខុន​ដូ ​កំពុង​សាងសង់​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជាង​ផ្សារ​ដែក បាន​ផ្សារ​ធ្លាក់កម្ទេច​ភ្លើង ​ចូល​ឃ្លាំង​ស្តុក​គ្រឿង​ម៉ា​ស៊ី​ន​ត្រជាក់ មាន​ទាំង​សំឡី​កែវ ផងនោះ បណ្ដាលឲ្យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​ការដ្ឋាន​ខុន​ដូ ​កំពុង​សាងសង់​មួយ​កន្លែង ផ្អើល​កម្មករ​ ទូរសព្ទទៅសមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០២និង៥៨​នាទី​រសៀល​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ខុន​ដូ​ កំពុង​សាង់សង់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៦០ កែង​មហាវិថី​មុន្នី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​ អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ជាង​នីមួយ​ៗ ​កំពុង​តែ​ធ្វើការ​តាម​ផ្នែក​រៀង​ៗ​ខ្លួន ខណៈ​ដែល​ក្រុម​ជាង​ កំពុង​តែ​ធ្វើការ​កាត់ ​និង​ផ្សារ​នៅ​ឯ​ជាន់​ខាងលើ ។ ចំណែកឯ​ទីតាំង​ឆេះ​ គឺជា​ទីតាំង​កន្លែង​ស្តុ​ប​គ្រឿង​ម៉ាស៊ីនត្រជាក់​។ ស្រប​ពេល​កំពុង​ធើ្វ​ការ ​ក៏​ស្រាប់តែ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ ចេញ​មក​ក្រៅ​ លាយ​ជាមួយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាម​ៗ​គាត់​បានរ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​បាន ​ដោយសារ​មាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ។ ភ្លាម​ៗ​ គាត់​ក៏​ប្រញាប់​រាត​ការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍ ​អោយទាន់​ពេលវេលា ។

ចំពោះ​ការ​ឆាបឆេះ​នេះ​ដែរ ​បាន​បង្ក​ការ​ខូចខាត សម្ភារៈ​ម៉ា​ស៊ី​ន​ត្រជាក់​ដូច​ជា បំពង់ខ្យល់ នឹង​គ្រឿង​ផ្សេង​ៗ​ទៀត មួយ​ចំនួន ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​បង្ការ ​និង​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចំនួន​០៣​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ជាង​ផ្សារ ​ធ្លាក់​កម្ទេច​ភ្លើង បង្ក​ជា​អគ្គិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ